(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១នេះ លោកគីម ផៃ តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារ ណារីស្វីត សិ្ថតនៅក្រុងបាវិត ខេត្តស្វាយរៀង បាននាំអំណោយរបស់លោកស្រីយកមកចែកជូនអ្នកគ្រួក្មួយៗសិស្សានុសិស្ស នៅមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។ កន្លងមកដោយមើលឃើញការលំបាករបស់អ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងនោះមានការខ្វះខាត ទើបលោកស្រីបានយកអំណោយ និងថវិការមួយចំនួនមកចែកជូនអ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែក ការលំបាកខ្វះខាតរបស់អ្នកគ្រួក្មួយៗសិស្សានុសិស្ស នៅក្នុងមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ទាំងអស់បានមួយរយៈខ្លីផងដែរ ។ នៅក្នុងពិធីនោះដែរលោក គីម ផៃ ក៏បានធ្វើការផ្តាំផ្ញើដល់អ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។ អំណោយដែលនាំយកមកចែកជូនដល់អ្នកគ្រួក្មួយៗសិស្សានុសិស្សនឹងមណ្ឌលកុមារកំព្រា ទទួលបានអំណោយដូចជា៖ អង្ករ១តោនស្មើ៤០បេតូច ,មី ៥កេសធំ ,ទឹកត្រី១០យួ ,ទឹកសុីអុីវ១០យួ ,ត្រីខកំប៉ុង១០យួ,សារ៉ុង,ភួយ សៀវភៅ,ប៑ិច និងថវិកា ៣លានរៀលផងដែរ ៕ដោយ៖ប៉ែន ឡា