ព័ត៌មានជាតិ

ការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។ យោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ។ ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕ «សូមបើកបរដោយស្មារតីទទួលខុសត្រូវ» «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

ព័ត៌មានសន្តិសុខសង្គម

នគរបាលរាជធានីភ្នំពេញ ៖ សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !

(ភ្នំពេញ) ៖ យោងតាមផេកផ្លូវការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានបង្ហោះថា,សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !!! បានបន្តថា, បុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ តេីមានគោលបំណងអ្វី ? សូមគិតពិចារណាឡេីងវិញផង បេីជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វេី ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដេីម្បីធ្វេីការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដេីម ។ ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វេីការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រេីប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជេីង ដាក់វិន័យ ។ល។ តេីអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រេីនបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណា ក៏នៅតែឈរ សម្រួលចរាចរណ៍ជូនពលរដ្ឋជានិច្ច ដេីម្បីកុំឲ្យមានការកកស្ទះ ៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

(ភ្នំពេញ)៖បន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ដែលធ្វេីប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ។ ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហានេះ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា៕