ខេត្តព្រៃវែង៖ ករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យយកកាំបិតផ្គាក់កាប់សន្ធាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្ម ព្រោះតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ជនសង្ស័យជួញដូរគ្រឿងញៀន ។ ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥៨ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះ យិន គឿន ភេទ ស្រី អាយុ ៦៩ ឆ្នាំ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ចិន គឹមហ័រ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៤២ ឆ្នាំ ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង […]
Tag: ឃាតកម្ម
ចាប់បានហើយឃាតកសម្លាប់កាត់ក្បាលបុរសជនជាតិចិន !
ខេត្ដសៀមរាប ៖ ឃាតកម្មសម្លាប់បុរសជនជាតិចិន នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ចំនួន៣នាក់ នៅខេត្តសៀមរាប ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១៖២៧នាទី ប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១. ឈ្មោះ តាំង ចេងម៉េង […]
ឈាមស្រែកស្បែកហៅ.! ជនសង្ស័យដែលចាក់សម្លាប់ បុរសម្នាក់នៅខណ្ឌពោធិសែនជ័យ ត្រូវកម្លាំងព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ!
ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិ ព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី មនុស្សឃាត (យកកាំបិតចាក់បណ្តាលឲ្យស្លាប់) ។ បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ រួចក៏ជិះ ម៉ូតូម៉ាកហុងដាឌ្រីមសង់១២៥cc សេរីឆ្នាំ ២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-4317 គេចខ្លួនបាត់ ។ ក្រោយពីកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ គួរបញ្ជាក់៖ ឃាតករ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១ថ្ងៃត្រង់ នៅផ្ទះម្តាយជនសង្ស័យ ស្ថិតក្នុង ភូមិឫស្សីស្បាត […]
ឈាមស្រែក ស្បែកហៅ ! ឃាតករដែលជាជនសង្ស័យ សម្លាប់នារីម្នាក់នៅក្រុងបាវិត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បានហើយ នៅខេត្ដព្រះវិហារ
ខេត្ដព្រះវិហារ៖ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី ២០ខែមេសាឆ្នាំ ២០២៣ សមត្ថកិច្ចក្រោយពីទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់កុលាបបីទង ឈ្មោះ ស៉ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ថាមាន”ករណីមនុស្សពុលថ្នាំ”នៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ភ្លាមនោះក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យ ចុះទៅកន្លែងកើតហេតុ ពេលទៅដល់ឃើញថា ជនរងគ្រោះពុលថ្នាំ ។ ដោយជនរងគ្រោះមានឈ្មោះ ឡោ គង់ហួរ ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួន ពាក់ព័ន្ធ”ករណីឃាតកម្ម”កាលពីព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ នៅខេត្តស្វាយរៀង ។ ក្នុងនោះសមត្ថកិច្ចបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ និងបានរាយការណ៍ជូន ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។ ដោយមានការសម្របសម្រួលពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារផងនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាខាងលើនៅមន្ទីរពេទ្យបង្អែកខេត្ត រងចាំបន្តនីតិវិធី ។ សូមរម្លឹកផងដែរថា ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ស្ត្រីម្នាក់ជាបុគ្គលបម្រើការងារនៅកាស៊ីណូ […]
ស្ត្រីបុគ្គលិកបម្រើការងារនៅកាស៊ីណូ DYNASTY ត្រូវបានឃាតកសម្លាប់ដោយកាត់ក្បាលចេញពីខ្លួន ក្នុងក្រុងបាវិត
ខេត្ដស្វាយរៀង៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ស្ត្រីម្នាក់ជាបុគ្គលបម្រើការងារនៅកាស៊ីណូ DYNASTY ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានជនដៃដល់សម្លាប់ដោយកាត់ក្បាលចេញពីខ្លួន។ ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ថ្ថិតចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឃាតយកមកផ្តន្ទាទោសតាមច្បាប់៕
មានវិបត្តិស្នេហាសម្រេចចិត្តធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនស្លាប់២នាក់ក្នុងផ្ទះសំណាក់យីហោ(បង វងផ្ទះសំណាក់ 7777 ) នៅស្រុករំដួល
ខេត្ដស្វាយរៀង៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង គិតខ្លីបានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់ទាំង២នាក់ក្នុងផ្ទះសំណាក់យីហោ(បង វងផ្ទះសំណាក់ 7777 )ក្នុងបន្ទប់លេខ១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៣ ក្នុងភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកស្លាប់ទាំង២នាក់មានឈ្មោះ៖ ១. ឈ្មោះវន ញាញ់ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរចុងភៅមានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង ។ ២ .ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ ១៧ ឆ្នាំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្ដស្វាយរៀង មុខរបរធ្វើការក្នុងកាស៊ីណូ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកទាំង២នាក់បានមកជួលផ្ទះសំណាក់ដេកលុះព្រឹកឡើងបុរសម្នាក់ឈ្មោះវន ញាញ់ បានមកទិញដែកកេះមិនដឹងថា មានគោលបំណងអ្វីនោះទេមួយសន្ទុះក្រោយមកមានហុយផ្សែងចេញពីបន្ទប់ដែលអ្នកទាំងពីនេះបានជួលដេក ក៍នាំគ្នាផ្អើលឆោឡោតែម្ដង នៅពេលបើទ្វាបាន អ្នកទាំង២បានបានក្លាយជាសាកសពបាត់ទៅហើយ។ បច្ចុប្បន្នសាកសពអ្នកទាំង២ក្រោយពីក្រុមគ្រូពេទ្យធ្វើការពិនិត្យរួច សមត្ថកិច្ចបានគ្រប់គ្រួសារសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី […]
ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តPRIUSយកទៅប្លុងចោល នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបងត្រូវបានសមត្ថកិច្ចនគរបាលសហការឃាត់ខ្លួនបានហេីយនៅប្រទេសថៃ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃអាទិត្យ១៥រោចខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលលេីនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី សម្លា.ប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបងដែលបានប្រទះឃេីញកាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ២០២២។ បុរសម្នាក់នោះឈ្មោះមាស ពេជ្របូរមីភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។ សូមជម្រាបជូនថាកាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានរឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ […]
រន្ធត់ណាស់! ព្រួតគ្នាវាយបុរសជនជាតិវៀតណាមម្នាក់ស្លាប់នៅមុខកាសុីណូ៦៧ នៅស្រុកចន្ទ្រា
(ខេត្តស្វាយរៀង)៖ បុរសជនជាតិវៀតណាមជាចុងភៅម្នាក់បានស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់និងសង្វេគបន្ទាប់ពីមានក្រុមជនសង្ស័យជាច្រើននាក់ព្រួតវាយនឹងដំបងទីបដុំថ្ម រួចហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ នៅមុខកាសុីណូ៦៧ ស្ថិតនៅ ច្រកសំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះយឿង មិនទៀង ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅខេត្តហាយយឿង ប្រទេសវៀតណាម។ ចំណែកក្រុមជនសង្ស័យដែលគេស្គាល់ថាជាជនជាតិវៀតណាមដែរនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេខណៈក្រោយកើតហេតុពួកគេបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់តែជនរងគ្រោះដេកស្លាប់តាមផ្លូវគួរឱ្យសង្វេគ។ តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះដែលជនជាតិវៀតណាមបានយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំនៅហាងមួយកន្លែងដើម្បីយកលុយទៅលេងល្បែងក្នុងកាសុីណូ បន្តទៀត។ ប្រភពបន្តថា ក្រោយមកក៏មានក្រុមជនសង្ស័យប្រមាណ៤ទៅ៥នាក់បានដើរចូលទៅនិយាយគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកមិនដឹងជាមានរឿងអ្វីទេស្រាប់តែជនមួយក្រុមនោះព្រួតគ្នាយកដំបងទីបវាយយ៉ាងសន្ធាប់ទៅលើជនរងគ្រោះ រួចហើយក៏នាំគ្នារត់រត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។ ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបានទៅដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសអោយខាងតែបានខណៈមានកាមេរ៉ាសុវត្ថិភាពមានវីដេអូពីសកម្មភាពរបស់ក្រុមជនទាំងនោះវាយទៅលើជនរងគ្រោះផងដែរ៕
ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់ក
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់ក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២:៤៥នាទី សមត្ថកិច្ចចំរុះបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធដោយកាត់ក កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រទះឃើញសាកសពក្មេងប្រុសម្នាក់ នៅក្រោមបង្គោលភ្លើងនៅវាលស្រែនៅ សង្កាត់សៀមរាប
(ខេត្តសៀមរាប)៖ ក្មេងប្រុសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីវេលាម៉ោង០៥ និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ នៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយនៅលើសាកសពដោយពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ។ សាក្សីនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង បានស្ទាក់វាយជនរងគ្រោះកំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។ ក្រោយកើតហេតុ នៅថ្ងៃដដែល កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថ ក្រុងសៀមរាប បានបើកការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ទៀត ភេទប្រុស នៅថ្ងៃកើតហេតុបាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល […]