ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង ៣១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបបាន!

បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៣ :៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការស្ដីទី និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងបានចាប់យកវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣៣៨,៨៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, […]

ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យចំនួន០៤ នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្ដស្វាយរៀង ៖ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ មន្ដ្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង១០ និង០០នាទីកាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្ចាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ មានដូចខាងក្រោម ៖ ១.ឈ្មោះ ង្វៀង ឌឹកខាន់ […]

ព័ត៌មានសន្តិសុខសង្គម

តុលាការផ្ដន្ទាទោសអតីតមេចោរប្លន់ម្នាក់ដាក់គុកតែ ៣ឆ្នាំ រឿងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម

(ភ្នំពេញ)៖ លោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមក្នុងសំណុំរឿងជូញដូរគ្រឿងញៀនប្រមាណជាជិត ២គីឡូក្រាម។ នៅក្នុងសំណុំរឿងនេះ រួមមានជនជាប់ចោទចំនួន ៣នាក់៖ ជនជាប់ចោទទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និងទី២ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល (MATTEW DAVID SAMPLE) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិកត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀន។ ចំណែកជនជាប់ចោទទី៣មានឈ្មោះ ធៀម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការផ្ដន្ទាទោសត្រឹមតែ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តតាមដីការចាប់ខ្លួន

(ខេត្ដកណ្ដាល)៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១៩និង៤៥នាទីនៅចំណុចព្រែកតាំងហ៊ុន ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តតាមដីការចាប់ខ្លួន ។ ដោយដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ១ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៦២៥ ដកបចខ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មាន ឈ្មោះ ឡេង ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់  ៧កញ្ចប់ធំល្មម […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីគ្រឿងញៀន

(ខេត្ដព្រៃវែង) ៖ ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួល ពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង០១នឹង៣០នាទីកាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ ២០២២កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ចំនួន០៧នាក់ រថយន្ត១គ្រឿងម៉ូតូ០២គ្រឿងដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុវត្តវិធានការបង្ក្រាបបទល្មើសគ្រឿងញៀននៅចំនុចភូមិស្ទឹងសន្តិភាពឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ៖ ១.ឈ្មោះភាជ តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិថ្កូវ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង ។ ២.ឈ្មោះ មុី ស្រីទៀង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររស់នៅភូមិក្រសាំងទង ឃុំអង្គរាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង ។ ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍ ស ចំនួន០៧កញ្ចប់(ធំ០៥ តូច០២),ទូរស័ព្ទដៃចំនួន ០៤ គ្រឿង,ឧបករណ៍ជក់ថ្នាំចំនួន០១,ម៉ូតូ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងឃាត់ខ្លួននៅ កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធី […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយគ្រឿងញៀនជាង ១០០ក្រាម

(ខេត្ដកំពត)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស នៃស្នងការដ្ឋានខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយនិងគ្រឿងញៀនទម្ងន់ជាង១០០ក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត​ ។ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើ រួមមាន៖ ១. ឈ្មោះ អ៊ុច កំសាន្ត ហៅដូង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ ២. ឈ្មោះ ងឹម ជ្រឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ មន្ត្រីនគរបាលដដែលបានបន្តឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង១១ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខណ:កំពុងចុះល្បាតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក សមត្ថកិច្ចបានប្រទះឃើញមនុស្ស ២នាក់គួរឱ្យសង្ស័យ។ ស្របពេលនោះ សម្ត្ថកិច្ចក៏បានចុះសាកសួរ និងធ្វើការឆែកឆេរស្រាប់តែប្រទះឃើញគ្រឿងញៀនចំនួន ៩កញ្ចប់ ដែលមានទម្ងន់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនស្រ្តីម្នាក់​រួមនឹង​ថ្នាំញៀន(​យ៉ាម៉ា WY) ចំនួន ១៥០គ្រាប់ នៅស្រុកសំពៅលូន

(ខេត្តបាត់ដំបង)៖ យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅនៅថ្ងៃទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា​ ស្រ្តី​ម្នាក់​ដែល​ជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅស្រុកសំពៅលូន​ត្រូវ​បានកម្លាំងនគរបាលស្រុក​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ជាក់ស្ដែង​។ របាយការណ៍​ដដែល​ឲ្យដឹងបន្តថា​ ប្រតិបត្តិការនោះ​បានធ្វេីឡេីង​កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ដោយជនសង្ស័យឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបន្តថា​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូនបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ហើយបានធ្វើការបង្រ្កាប​និងឃាត់ខ្លួន​ស្រ្តី​ម្នាក់​ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​កេីតហេតុខាងលេី។ វត្ថុតាងដកហូតរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម -ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។ […]

ព័ត៌មានសន្តិសុខសង្គម

ថ្នាក់ដឹកនាំល្អ ! លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បន្ដលើកទឹកចិត្ដកូនចៅ ដែលមានស្នាដៃក្នុងការបង្ក្រាប ករណីគ្រឿងញៀន

(ខេត្ដព្រៃវែង)៖នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានលើកទឹកចិត្តដល់មន្ត្រីនូវទឹកប្រាក់ចំនួន៤០មុឺនរៀល ដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំនុចផ្លូវលំស្ថិតក្នុងភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំត្របែក ខេត្តព្រៃវែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ផងដែរ ។ លោកបានលើកឡើងថាការលើកទឹកចិត្ដដល់មន្ត្រីនគរបាលនៅក្នុងស្រុកកំពង់ត្របែកនេះមិនមែនជាលើកទី១នោះទេហើយលោកនឹងបន្ដលើកផ្ដល់ទឹកប្រាក់លើកទឹកបន្ដទៀតចំពោះមន្ត្រីណាដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗទៀត នៅក្នុងស្រុកកំពង់ត្របែក ។ លោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែកទាំងអស់សូមមេត្តារាយការណ៍ទៅសមត្ថកិច្ចភ្លាមៗប្រសិនបើមានបទល្មើសផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន ដែលរស់នៅសព្វថ្ងៃតាមរយៈលេខទូរសព្ទដែលបានបិទផ្សាយជូន ដើម្បីឲ្យសមត្ថកិច្ចយើងចុះទៅដល់គោលដៅទាន់ពេលវេលាផងដែរ ៕  

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលស្រុកកំពង់ត្របែកឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្ដព្រៃវែង)៖ ដោយមានចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្របែក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាលប្រធាតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដោយក្នុងនោះមុខសញ្ញាជួញដូរ​ ២នាក់​ និងមុខសញ្ញាប្រេីប្រាស់​ ២នាក់​ នៅចំនុចផ្លូវលំស្ថិតក្នុងភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំត្របែក ខេត្តព្រៃវែង ។ លោកវរសេនីយ៍ឯកសួន សំអឿន បានឲ្យដឹងថាជនសង្ស័យចំនួន៤នាក់រួមមាន៖ ១.ឈ្មោះ​ អ៊ាង​ ឈុន​​ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអង្កាញ់  ឃុំប្រធាតុ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង ២.ឈ្មោះ​ រឹម​ ម៉ារ៉ាឌឿន​ ភេទ ប្រុស​ អាយុ២២ឆ្នាំ​ រស់នៅភូមិក្រសាជេត​ ឃុំរំចេក​ ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​ ៣.ឈ្មោះ​ ខ្នា​ ឌឿន​ ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិ​ក្រសាជេត​ ឃុំរំចេក ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ៤.ឈ្មោះ​ ឆៀវ​ ខែត​ ភេទប្រុស​ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន មនុស្សចំនួន ១៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្ដកំពង់ចាម)៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២លើ វេលាម៉ោង ១៣និង៣០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។ ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើ និងការស្រាវជ្រាវរបស់សមត្ថកិច្ចពេលនោះសមត្ថកិច្ច នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់បន្ថែមទៀត និងដកហូតវត្ថុតាងសរុបរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ឧបករណ៏សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។ លុះមកដល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ […]