(ភ្នំពេញ)៖ លោកគ្រូពេទ្យម្នាក់ជាអ្នកជួលផ្ទះគេបើកអាជីវកម្មគ្លីនិកព្យាបាល បានរងនូវការគំរាមកំហែងចាប់ដាក់គុក ពីសំណាក់ម្ចាស់ផ្ទះជួលម្នាក់ អាងខ្នងនាក់ធំ និងអួតខ្លួនជាឧកញ៉ា ជួលផ្ទះឱ្យគេហើយ យកលុយពីអ្នកជួលពេញៗថ្លៃរាប់ឆ្នាំ ហើយបែរជាចុងក្រោយមកយកដីចិញ្ចើមផ្លូវមុខផ្ទះដែលជួលឲ្យគ្រូពេទ្យនោះ ដាក់លក់គ្រឿងស្រវឹងចំពេលកូវីតកំពុងផ្ទុះខ្លាំងទៅវិញ តែអ្នកជួលផ្ទះមិនព្រមឱ្យលក់ បែរជាខឹងច្រឡោតឈប់ជួលផ្ទះឱ្យគេ និងបញ្ចប់កុងត្រាជួលផ្ទះមុនអាណត្តិ ដោយមិនព្រមសងប្រាក់តាមកិច្ចសន្យាក្នុងកុងត្រាឱ្យអ្នកជួលផ្ទះទៅវិញ បានរំលោភលើកិច្ចសន្យា និងថែមទាំងគំរាមចាប់អ្នកជួលដាក់គុកទៀតបើហ៊ានតវ៉ា ។ តាមប្រភពព័ត៌មានដ៏ច្បាស់ការបានប្រាប់ឱ្យអង្គភាពសារយើង ដឹងថាម្ចាស់ផ្ទះ ជួលមួយកន្លែងនោះឈ្មោះ តែ សុងហួត ជាម្ចាស់ផ្ទះ និង ឈ្មោះសុខ រ៉ែន ជាមេការ ដែលផ្ទះជួលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ 938 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួលផ្ទះទីតាំងខាងលើនេះឱ្យទៅលោកគ្រូពេទ្យម្នាក់ដើម្បីបើកកន្លែងមើលជំងឺ និងព្យាបាលជំងឺដោយមិនយកប្រាក់ដល់អ្នកជំងឺក្រីក្រ ។ ប្រភពបានបញ្ជាក់ថា ក្នុងគ្រាជួបចចារជួលនោះ ភាគីទាំងពីរបានធ្វើកុងត្រារយៈពេល ១០ឆ្នាំ នៅមុខអាជ្ញាធរ ដឹងលឺត្រឹមត្រូវ ។ តែនៅថ្ងៃទី៣ ខែឧសភា ឆ្ឆ្នា ២០២១ ស្របពេលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែរឹតបន្តឹង និងហាមឃាត់ការលក់គ្រឿងស្រវឹង ដើម្បីទុបស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ នោះបែរជាខាងម្ចាស់ផ្ទះ និងបក្ខពួកខាងលើ យកដីចំណីផ្ទះជួលរបស់លោកគ្រូពេទ្យមកឱ្យគេដាក់លក់ គ្រឿងស្រវឹងផឹកស៊ីទៅវិញ […]