ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី​ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្ន​រយៈពេល​០២សប្ដាហ៍​ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩​។ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​។ សូមបញ្ជាក់ថា ការអនុវត្តនេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ។ ការធ្វើចរាចរ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖ *ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់ *ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា *ទី៣៖ ការរៀបចំពិធីបុណ្យសព […]