ព័ត៌មានជាតិ

ក្រសួងអប់រំ បញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ក្រសួងបានប្រកាសបិទបញ្ចប់ទទួលពាក្យតវ៉ា និងបញ្ចប់ដំណើរការពិនិត្យ ព្រោះលទ្ធផលប្រឡងមិនមានការប្រែប្រួល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនាថ្ងៃទី២ មករា បានឲ្យដឹងថា «ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ»។ ក្រសួងបញ្ជាក់ថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេសប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ក្នុងនោះមានការសហការពីភាគីពាក់ព័ន្ធយ៉ាងច្រើន ។ ចំពោះសិស្សប្រឡងធ្លាក់ […]