(ភ្នំពេញ)៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerlandគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ឯកទេសបំបាត់ស្នាម មុន ជាំ កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nuobisong(Switzerland) និងផលិតផលផ្សេងៗទៀតគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះ Nuobisong Switzerland និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខបញ្ញិកាខាងលើ ជាបន្តទៀត ហើយក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerland នេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nuobisong […]
Tag: ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានហាមឃាត់ការផ្សព្វផ្សាយលក់ ឬចែកចាយឱសថ ឈោ្មះ MULTIVITAMIN PLUS របស់ ម៉ាដាមដា
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២ គឺ ១-Jee Ni Ka ,២-Multi Vitamin Plus ដែលកំពុងបានផ្សព្វផ្សាយលក់ ឬចែកចាយឱសថឈ្មោះ MULTIVITAMIN PLUS គ្មានលេខបញ្ញីកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ញីកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ,២-ផ្នែកខាងក្រោមមានលេខបញ្ញីកា ដូចមានគំរូភ្ជាប់ជាមួយ។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ MULTIVITAMIN PLUS ដែលគ្មានលេខបញ្ជីកា ជាបន្តទៀត ព្រោះឱសថនេះ មិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ញីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ […]
ក្រសួងសុខាភិបាល បន្តរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៤២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៤២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាផិបាល បានបន្តថា ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៣០ករណី(អូមីក្រុង) ,ជាសះស្បើយចំនួន ១៨នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២០.៩៥៦នាក់ ,ជាសះស្បើយសរុបចំនួន ១១៧.១៨០នាក់ និងករណីស្លាប់សរុបចំនួន៣.០១៥នាក់៕
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៤៨នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៤៨នាក់ ខណៈអ្នកជំងឺ៦១៥នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៣,២៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦,១២៣នាក់ និងស្លាប់សរុបចំនួន ៦៩៦នាក់៕
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៦៦នាក់ ខណៈជាសះស្បើយ៦៥០នាក់
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៦៦នាក់ ខណៈអ្នកជំងឺ៦៥០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥២,៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងស្លាប់សរុបចំនួន ៦៦០នាក់ ៕
ក្រសួងសុខាភិបាលបាន បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៦៨នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៦៨នាក់ ខណៈអ្នកជំងឺចំនួន៦៦៣នាក់ជាសះស្បើយ និងស្លាប់ថ្មី០៤នាក់។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៣២៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,០២២នាក់ និងស្លាប់សរុបចំនួន១៨៣នាក់៕