ព័ត៌មានជាតិ

ពលរដ្ឋ ក្នុងស្រុកព្រៃឈរ នៅតែបន្តប្រកបមុខរបរដាប់ថ្ម ផលិត ត្បាល់ កិន ម្សៅ និង ត្បាល់ បុកគ្រឿង ខណៈទីផ្សារ គេជំនួសដោយម៉ូទ័រ កិនម្សៅ និងបុកគ្រឿង

(ខេត្ដកំពង់ចាម)៖ ខណៈ ពេលដែល សម័យកាល ឆ្ពោះ ទៅ រក ភាព ជឿនលឿន យ៉ាងណា ក្តី ប្រជាពលរដ្ឋ មួយចំនួន នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបន្ត ប្រកប មុខរបរ តពីដូនតា ក្នុង ការដាប់ថ្ម ផលិត ត្បាល់កិនម្សៅ និង ត្បាល់ បុកគ្រឿង ដើម្បី រក ប្រាក់ កម្រៃ ផ្គត់ផ្គង់ ជីវភាព គ្រួសារ ។ លោកពូ ស៊ុ ភី អាយុ ៥៨ឆ្នាំ ដែល ជា អ្នក ប្រកប មុខរបរ ដាប់ ថ្ម តាំងពី ជំនាន់ ឪពុករបស់ គាត់ បានឲ្យដឹងថា បច្ចុប្បន្ន ការ […]

ព័ត៌មានជាតិ

កសិករជួលគេ មួរចម្បើងដោយម៉ាស៊ីនក្នុងមួយថ្ងៃ ជាមធ្យមបានចម្បើង ៥០០ដុំ

(ខេត្តព្រៃវែង)៖ កសិករថាឥឡូវកំពុងមួរចម្បើងដោយម៉ាស៊ីនតាមវាលស្រែ ដែលច្រូតស្រូវរួចរាល់នៅ ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង គឺដឹកយកទៅស្តុកទុក នៅផ្ទះ ឬក៏យកទៅដាក់ក្នុងរោង រក្សាទុកកុំអោយត្រូវទឹកភ្លៀង ជៀសវាងចម្បើងខូច និងរលូយ ដើម្បីទុកឲ្យសត្វគោ សត្វក្របីស៊ី នៅពេលរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង។ ពលរដ្ឋកំពុងតែមួរចម្បើងដោយម៉ាស៊ីនអោយម្ចាស់ស្រែប្រាប់ឲ្យដឹងថា ការមួរចម្បើងដោយម៉ាស៊ីនគឺយកថ្លៃឈ្នួលក្នុងមួយដុំចម្បើង តម្លៃ១២០០រៀល ហើយជាមធ្យមក្នុងមួយថ្ងៃគាត់មួរចម្បើងបានចំនួន ៥០០ដុំ ដោយម្ចាស់ស្រែគេជួលបន្ត ពីស្រែមួយ ទៅស្រែមួយទៀតជាបន្តបន្ទាប់ ហើយដោយ ចម្បើងមួយដុំទំនង់ ប្រហែលចន្លោះ១២គីឡូ ទៅ ១៥គីឡូ តាមចម្បើងស្ងួត ឬសើម។ ហើយបើម្ចាស់ស្រែគេលក់ចម្បើងចេញអោយទៅឈ្មួញ ក្នុងមួយដុំ៣០០០រៀល ទៅ៤០០០រៀល តាមខែខ្លះដែលខ្វះ ឬសំបូរចម្បើង ហើយម៉ាស៊ីន មួរចម្បើងនេះ គាត់ទិញយកមកពីប្រទេសវៀតណាម ក្នុងតម្លៃធូរថ្លែ តែបើដើររកទិញម៉ាស៊ីននៅស្រុកខ្មែរយើង លក់ក្នុងតម្លៃមួយថ្លៃណាស់។ កសិករបន្ថែមទៀតថា ចម្បើងមួរបានជាដុំរួចហើយ ងាយស្រូលដឹកជញ្ជូនយកមក ទុកដាក់ទ្រួត គរ័ ជាដុំលើគ្នា និងគ្របតង់ ងាយយកលើមួយដុំៗ ទៅអោយសត្វគោ សត្វក្របីស៊ី មិនពិបាកបោច ដូចដាក់ប្រណួកចម្បើងទេ។ ហើយបើកាលពីមុន គឺលំបាកណាស់ […]

ព័ត៌មានសុខភាព និងសម្រស់

អាជីវករលក់អំបុក និងដាល់អំបុក ជាន់ក្តឿងនៅតាមដងផ្លូវជាតិ៦ ឃុំសាន់គរ បានដំណើរការលក់វិញអាចរកចំណូលបាន១ថ្ងៃពី ១០ម៉ឺនរៀល ដល់២០ម៉ឺនរៀល

(កំពង់ធំ)៖ ប្រជាសិករ ក៏ជាអាជីវករបាននាំគ្នាបើកដំណើរការដាលអំបុក ជាន់ក្តឿង និងលក់អំបុកឡើងវិញហើយ ក្រោមពីបានទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩ រួចរាល់ ហើយសព្វថ្ងៃធូរស្បើយនៃការឆ្លងមេរោគមួយនេះផងដែរ។ ប្រជាសិករ ក៏ជាអាជីវករ ដាលអំបុក ជាន់ក្តឿង និងលក់អំបុក ស្ថិតនៅក្នុងឃុំសាន់គរ«ខ» ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរស់នៅអបសងខាងផ្លូវជាតិលេខ៦ ទឹកដីជាប់បឹងទន្លេសាប បាននាំគ្នាដាល់អំបុកជាហូរហែ។អ្នកធ្វើដំណើរឆ្លងកាត់ទីនោះតែងតែនាំគ្នាឈប់ដំណើរបន្តិចដើម្បីទិញអំបុកថ្មីៗ ដែលទើបដាល់បានមកទទួលទាន។ អាជីវករបានលើកឡើងថា ក្រោយពីមានការផ្អាកលក់អំបុកនេះ អស់រយះជាង ១ឆ្នាំហើយ ខណះពេលមេរោគកូវិដ១៩ កំពុងរីករាលដាលខ្លាំងក្នុងប្រទេសកម្ពុជា ក៏ដូចនៅសកលលោកផងដែល រហូតពួកគាត់បានផ្អាកលក់ដូរ ប្រឈមខ្លាំងបញ្ហាសេដ្ឋកិច្ចគ្រួសារផងដែរ ព្រោះតែខ្លាចមេរោគមួយនេះ ។ អាជីវករដាលអំបុក ជានក្តឿង និងលក់អំបុកបានបន្ថែមថា ពេលនេះសម្តេចតេជោ ហ៊ុន សែន បានបើកដំណើរការប្រទេសវិញ និងបានបើកកន្លែងកម្សាន្ត រមណីដ្ឋាននានាក្នុងប្រទេសកម្ពុជាវិញ ដូច្នេះបង្កអោយមានភ្លៀវ មានអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦ ហើយភ្ញៀវទាំងអស់ប្រមាណជា៣០ភាគរយបានឈប់ចតទិញអំបុករបស់ពួកគាត់យកទៅទទួលទាន ។ អាជីវករបានបញ្ជាក់ថា ចាប់តាំងពីដំណើរការលក់ដូអំបុក ដាលអំបុល ជាន់ក្តឿងឡើងវិញ អាចរកចំណូលបានក្នុង ១ថ្ងៃប្រមាណជា១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល រហូតដាលអំបុក និងជាន់ក្តឿងបាន ២០០កំប៉ុង […]

ព័ត៌មានជាតិ

អ្នកដាំស្វាយកែវរមៀតនិងអ្នកលក់ស្វាយកែវរមៀតនៅទីផ្សារពី១គីឡូ៥០០រៀល ធ្លាក់មកដល់៣០០រៀលក៏គ្មានអ្នកទិញ

ខេត្ដបន្ទាយមានជ័យ៖​ អ្នកដាំស្វាយកែវរមៀតនិងអ្នកលក់ស្វាយកែវរមៀតដាំបានផលហើយយកទៅលក់នៅទីផ្សារ១គីឡូ៥០០រៀល