ព័ត៌មានសន្តិសុខសង្គម

ប៉េអឹមខេត្ដបាត់ដំបង បញ្ចប់ការស្រាវជ្រាវករណីជួញដូរអាវុធឆ្លងដែនខុសច្បាប់ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន៧នាក់

  (ខេត្តបាត់ដំបង)៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយ បន្ទាប់ពីកម្លាំងប៉េអឹមខេត្ត តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ជុំវិញករណី កាន់កាប់ និងជួញដូរអាវុធឆ្លងដែនខុសច្បាប់។ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ៧ និង ៣០ នាទីយប់ កាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុង ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់៖១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ […]