បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលលួចបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងអ្នកបើក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់មកអង្គភាពសារព័ត៌មានយើង ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងដោយខុសច្បាប់ពង្រឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់និងបទល្មើសចោលួចឆក់ដែលកើតឡើង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក.ក្រុងទាំង៩ បានស្រាវជ្រាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលបង្កប់លេងល្បែងស៊ីសងដោយខុសច្បាប់ជល់មាន់តាមអនឡាញ និងយូគីរ និងល្បែងស៊ីសងផ្សេងៗ។ លោកបានបញ្ជាក់ថា៖ក្រោយស្រាវជាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងចំណោម៩ស្រុក.ក្រុង កមាន៦ស្រុក.ក្រុង មានចំនួន៣៩កន្លែង ៖ ១.ក្រុងប៉ោយប៉ែតមានចំនួន០៦ទីតាំង ២.ក្រុងសិរីសោភ័ណមានចំនួន៩ទីតាំង ៣.ស្រុកមង្គលបូរីចំនួនចំនួន២ទីតាំង ៤.ស្រុកម៉ាឡៃមានចំនួន៦ទីតាំង ៥.ស្រុកព្រៈនេត្រព្រៈមានចំនួន៣ទីតាំង ៦.ស្រុកថ្មពួកមានចំនួន២ទីតាំង។ លោកឧត្តមមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់បន្ដថា៖ក្រោយកម្លាំងជំនាញបានចុះពិនិត្យស្រាវជ្រាវបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់ចំនួន៣៤កន្លែងកម្លាំងជំនាញបានធ្វើការកិច្ចសន្យាម្ចាស់ទីតាំង និងអ្នកបើកល្បែងលេងត្រូវបានធ្វើការអប់រំ ណែនាំអោយបញ្ឈប់សកម្មភាពបើកឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់បើរកឃើញនៅពេលក្រោយនិងមានវិធានការតាមច្បាប់ដោយមិនលើកលេងឡើយ។ មហាជនរង់ចាំមើលថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឆ្នោតឡូតូដែលលួចបង្កប់ល្បែងសុីសងរួចមកតើម្ចាស់បនល្បែងនិងហ៊ានលួចបើកលេងសុីសងជល់មាន់តាមអនឡាញ បន្តទៀតឬទេ?៕