ខេត្តស្វាយរៀង៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ពិសេសនៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគាត់បានលើកឡើងថា ស្ទើគ្រប់ទីកន្លែង មិនថានៅឃុំគគីរសោមនេះទេគឺនៅស្រុកស្វាយទាបពោពេញទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញ តាមតារាងបាល់,តាមទៀបកាហ្វេរ កន្លែងលក់បាយ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់តាមអនឡាញយ៉ាងច្រើនកុះករ ។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបបាននៅឡើយទេ ហើយបានដាក់តាមប្រព័ន្វតេឡេក្រាមលោកមិនទាន់ចូលមើល។ ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ស្រុកស្វាយទាប និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕