(ភ្នំពេញ)៖ ក្រុមឈ្មួញកំពុងសប្បាយនឹងការប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង ដើម្បីឱ្យភ្នាក់ងាររបស់ពួកគេឈរជើង ចាំកត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់.និងមានទទួលចាក់លុយធំៗទាំងវេនថ្ងៃ និងវេនយប់។ ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បង្កជាលក្ខណៈងាយស្រួល សម្រាប់បទល្មើសល្បែងស៊ីសងទាំងនោះ អាចប្រព្រឹត្តទៅយ៉ាងរលូនរាល់ថ្ងៃ។ ជាក់ស្ដែងៈ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែ១កន្លែង នៅ”បុរីឈូកមាស”ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងវេនថ្ងៃនិងវេនយប់។ ដោយឡែក ទីតាំងល្បែងស៊ីសង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ ដុះស្លែមួយកន្លែងទៀត ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងដូចគ្នា។ សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«សារព័ត៌មាន»យើងថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមដុះស្លែ ត្រង់ចំណុចខាងលើ រួមនិងទីតាំងល្បែង”អនឡាញ”នៅផ្លូវ១០១១ ខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ រាល់ថ្ងៃតែម្ដង តាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាប ឬហាមឃាត់នោះឡើយ។ បើទោះបីជាសកម្មភាពទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក […]
Day: November 13, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។ នាឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតីបានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់។ សម្ដេចធិបតីបញ្ជាក់ថា «វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា»។ សម្ដេចធិបតីបន្ដថា មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់ សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ? ដូច្នេះ កិច្ចការងារនាថ្ងៃនេះ […]
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះ រាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយកម្លាំងខ្យល់មូសុងឦសាន ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្នុងនោះ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ចំពោះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ដោយឡែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយតំបន់មាត់សមុទ្រ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទីអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕