ព័ត៌មានរាយការណ៍

ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញជ្រក្រោមអាជ្ញាបណ្ណឡូតូជាច្រើនកន្លែងនៅស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ខេត្តកំពង់ចាម ៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ និងឆ្នោតឡូតូ ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងជ្រកក្រោមអាជ្ញាបណ្ណឡូតូ។ នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង? តាមសេចក្តីរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានយើងថា: នៅជុំវិញផ្សារស្រែវាល ស្ថិតក្នុងមូលដ្ឋានខាងលើ មានទីតាំងល្បែងស៊ីសង ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! គិតថា បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ! ពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាច ប្តីនិងកូនៗពួកគាត់មានការផុងខ្លួន នឹងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុ!ធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវ អំពើចោរកម្ម នឹងបទល្មើសផ្សេងៗ លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ករណីទីតាំងល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ តាមអនឡាញ ក្នុងទឹកដី.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អង្គភាពយើងមិនអាចសុំការបំភ្លឺរឺបកស្រាយពីលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់បានទេដោយខលមិនចូល។ […]