ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែប នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ ផ្សព្វផ្សាយ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លើកក្រោយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។ ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី […]