ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការលើអ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន!

(រាជធានីភ្នំពេញ)៖ អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបមកក្រសួងព័ត៌មាន នៅថ្ងៃទី៣០.១០.២០២៣។ នៅក្នុងលិខិតនោះកម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។ យោង៖ – លិខិតលេខ០៦២ សណ ព.ម ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖ ១.ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។ […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូនៅស្រុកទ្រាំងរីកដូចផ្សិត!

(ខេត្តតាកែវ)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូ កំពុងពេញនិយមខ្លាំងណាស់ នៅភូមិ ឃុំ ក្នុង ស្រុកទ្រាំង ខេត្តតាកែវ។ ជាក់ស្ដែងៈ នៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងស្រុកទ្រាំង គឺក្រុមអ្នកញៀនល្បែងអនឡាញភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់ទាំងនេះ។ សូមជម្រាបថាៈ ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖ ១៖ នៅចំណុចតារាងបាល់ទះ តាពុយ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ទី២៖ នៅខាងជើងវត្តស្មោង ផ្ទះឈ្មោះនេត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោងនិងឃុំផ្សេងៗទៀត ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង២កន្លែងខាងលើនេះ។ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ ÷ ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅក្បែរ (ក្លិបថេកដោនចាស់) ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់(កម្ពុជា-ថៃ) ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រាប់ឆ្នាំមកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្នងធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមរយៈលេខទូរស័ព្ទលោកបានមានប្រសាសន៍ថា ជាប់ប្រជុំ ចាំហើយ ចាំលោកខលមកវិញ តែនេះគ្រាន់តែជាលេសដោះស្រាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋរងចាំមើលថា តសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នូវចំនុចខាងលើបានដែររឺយ៉ាងណា? ប្រជាពលរដ្ឋសំណូមពរដល់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាមានវិធានការត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើផងទាន! ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំកីឡាករប្រណាំងទូក ចូលរួមថែរក្សាសុខភាពដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ព័ត៌មានរាយការណ៍

ឈ្មួញនាំសត្វគោក្របីទៅលក់នៅប្រទេសវៀតណាម គឺតម្រូវបង់លុយចំនួន១០ ម៉ឺន រៀលអោយ ក្រុមហ៊ុន លោកឧកញ៉ាជឹម សុខ​​​​​​​​​​​​

ខេត្តព្រៃវែង ៖ គោក្របី រស់ មួយ ថ្ងៃ ៗ រាប់រយ ក្បាល យក ទៅ ស្តុ ប ទុក នៅ មាត់ច្រក ទ្វារ ព្រំដែន របៀង ស្វាយ អា ង៉ោង ស្ថិត ក្នុង ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ដោយ មិនឃើញ មាន មន្ត្រី ជំនាញ ពេទ្យសត្វ ប្រចាំការ ចាំ ពិនិត្យ លើ សុខភាព សត្វ នោះ ទេ ។ ដោយ រង់ចាំ ភាគី ខាង ឈ្មួញ វៀតណាម ឆ្លង ដែន ចូល មក ទិញ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុនឥនទានKEP ម្នាក់ បង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល

(កំពង់ស្ពឺ)៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

លោក សួន ចំរើន បានសរសេររៀបរាប់ថាការផ្សព្វផ្សាយព័ត៌មានត្រូវបានរឹតត្បឹត អាងអ្វីប្តឹង អាងអ្វីប្តឹង អ្នកសារព័ត៌មាន

ភ្នំពេញ ៖ លោក សួន ចំរើន បានសរសេររៀបរាប់ក្នុងសេចក្តីបំភ្លឺ តាមរយៈគេហទំព័រលោក ៖ សេចក្តីបំភ្លឺ ខ្ញុំបាទឈ្មោះ សួន ចំរើន ជាម្ចាស់សហគ្រាស ស៊ីអេចអរធីវីអនឡាញ សូមជម្រាបនិងឆ្លើយតបទៅលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអបសាលាដំបូងខេត្តកណ្តាល ជាទីគោរព ខ្ញុំបាទមានអាស័យដ្ឋាន ភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ មិនមានអាស័យដ្ឋាន នៅភូមិដីឥដ្ឋកោះផុស ឃុំដេកឥត ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចដែលលោកបានរៀបរាប់ពីនោះឡើយ។ ជុំវិញការចោទពីការចុះផ្សាយនៅបណ្តាញសារព័ត៌មាន ដែលលោកដាក់ថា “ពាក់ព័ន្ធករណី៖ បរិហាកេរ្តិ៍តាមសារព័ត៌មាន,ញ៉ុះញ៉ុងឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ញ៉ុះញ៉ង់ឱ្យមានការរើសអើង និងធ្វើឱ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ និងស្ថាប័នយុត្តិធម៌ ចំណុចខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់មេធាវី ខៀវ ចាន់ “ របបសារព័ត៌មាន និង បែបបទការធ្វើព័ត៌មាន រាល់ការចុះផ្សាយអង្គភាពយើងរងចាំភាគីពាក់ព័ន្ធ មានសិទ្ធស្រាយបំភ្លឺរាល់ការចុះផ្សាយគ្រប់លេខទាំងអស់ ។ សូមបញ្ជាក់ […]

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា៖មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ចពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឱ្យប៉ះ ពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវបានសមត្ថកិច្ច ខេត្តមណ្ឌលគិរីឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារ ព័ត៌មាន ។ ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ, ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រុមសីលធម៏ និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារ ព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួនដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវ ប្រមសីលធម៌និងវិជ្ជាជីវៈ។ ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬ ឃាត់ខ្លួននោះទេ តែក្រុមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។ ក.អ.ក ជាថ្មីម្ដងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និង វិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។ ក.អ.ក […]

ព័ត៌មានសន្តិសុខសង្គម

ហាង KTV យីហោ NOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅក្រុងប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖ទីតាំងហាង KTV យីហោNOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យស្ថិត នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃពិសេសនៅពេលយប់ ឃើញមានមនុស្សចូលលេងយ៉ាងច្រើនកុះករផងដែរដោយមនុស្សទាំងនោះខ្លះចូលទៅផឹកសុីច្រៀងលេងកម្សាន្តខ្លះទៀតចូលលេងល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម)នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោកមិនទាន់ចូលមើល ។ មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងប៉ោយប៉ែត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានសន្តិសុខសង្គម

នុះ ! តេីឲ្យពលរដ្ឋសង្ឃឹមអីបេីមេប៉ុស្តិ៍បារាយណ៌ លោក​ ដុំ សំភាច អង្គុយលេងល្បែងស៊ីសងដែរ

ខេត្ដកំពង់ចាម៖មានការបែកធ្លាយរូបភាពមួយសន្លឹក គឺលោកដុំ សំភាច មេប៉ុស៌្តបាយរាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អង្គុយលេងល្បែងស៊ីសង(ប្រភេទបៀ) យ៉ាងគ្រហើរៗ ខណះខ្លួនឯងជាអ្នកអនុវត្តន៌ច្បាប់ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បែរជាទៅអង្គុយលេងល្បែងស៊ីសងទៅវិញ។ ពាក់ព័ន្ធនិងការបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ី សង យ៉ាងគ្រហើរៗ លោកដុំ សំភាច បានប្រាប់អ្នកសារព័ត៌មានយើងថាលោកយកមកម៉ូតូ មកជួសជុល ហើយក្រុមអ្នកលេងល្បែងស៊ីសង បាន ពឹងពាក់គាត់អោយជួយកាន់តែប៉ុណ្ណោះ។ ដោយឡែកលោកប៉ាកជាតិ អធិការស្រុកស្រីសន្ធរ បានបញ្ជាក់ថា គាត់និងហៅលោកដុំ សំភាច យកមកធ្វើការណែនាំ។ សូមជម្រាបបន្ថែមថា ពាក់ព័ន្ធនិងករណីបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ីសងខាងលើនេះ មហាជនរង់ចាំមើល តើលោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានចំណាត់ការបែបណាចំពោះលោកដុំ សំភាច៕