បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលលួចបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងអ្នកបើក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់មកអង្គភាពសារព័ត៌មានយើង ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងដោយខុសច្បាប់ពង្រឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់និងបទល្មើសចោលួចឆក់ដែលកើតឡើង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក.ក្រុងទាំង៩ បានស្រាវជ្រាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលបង្កប់លេងល្បែងស៊ីសងដោយខុសច្បាប់ជល់មាន់តាមអនឡាញ និងយូគីរ និងល្បែងស៊ីសងផ្សេងៗ។ លោកបានបញ្ជាក់ថា៖ក្រោយស្រាវជាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងចំណោម៩ស្រុក.ក្រុង កមាន៦ស្រុក.ក្រុង មានចំនួន៣៩កន្លែង ៖ ១.ក្រុងប៉ោយប៉ែតមានចំនួន០៦ទីតាំង ២.ក្រុងសិរីសោភ័ណមានចំនួន៩ទីតាំង ៣.ស្រុកមង្គលបូរីចំនួនចំនួន២ទីតាំង ៤.ស្រុកម៉ាឡៃមានចំនួន៦ទីតាំង ៥.ស្រុកព្រៈនេត្រព្រៈមានចំនួន៣ទីតាំង ៦.ស្រុកថ្មពួកមានចំនួន២ទីតាំង។ លោកឧត្តមមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់បន្ដថា៖ក្រោយកម្លាំងជំនាញបានចុះពិនិត្យស្រាវជ្រាវបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់ចំនួន៣៤កន្លែងកម្លាំងជំនាញបានធ្វើការកិច្ចសន្យាម្ចាស់ទីតាំង និងអ្នកបើកល្បែងលេងត្រូវបានធ្វើការអប់រំ ណែនាំអោយបញ្ឈប់សកម្មភាពបើកឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់បើរកឃើញនៅពេលក្រោយនិងមានវិធានការតាមច្បាប់ដោយមិនលើកលេងឡើយ។ មហាជនរង់ចាំមើលថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឆ្នោតឡូតូដែលលួចបង្កប់ល្បែងសុីសងរួចមកតើម្ចាស់បនល្បែងនិងហ៊ានលួចបើកលេងសុីសងជល់មាន់តាមអនឡាញ បន្តទៀតឬទេ?៕
ព័ត៌មានសន្តិសុខសង្គម
ល្បែងស៊ីសងជល់មាន់តាមអនឡាញ ស្ទើរគ្រប់ទីកន្លែងកំពុងរីកដុះដាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ពិសេសនៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគាត់បានលើកឡើងថា ស្ទើគ្រប់ទីកន្លែង មិនថានៅឃុំគគីរសោមនេះទេគឺនៅស្រុកស្វាយទាបពោពេញទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញ តាមតារាងបាល់,តាមទៀបកាហ្វេរ កន្លែងលក់បាយ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់តាមអនឡាញយ៉ាងច្រើនកុះករ ។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបបាននៅឡើយទេ ហើយបានដាក់តាមប្រព័ន្វតេឡេក្រាមលោកមិនទាន់ចូលមើល។ ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ស្រុកស្វាយទាប និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕
ល្បែង”អនឡាញ”នឹងឆ្នោតកន្ទុយលេខវៀតណាម កំពុងរីកដូចផ្សិត នៅខណ្ឌសែនសុខ!
(ភ្នំពេញ)៖ ក្រុមឈ្មួញកំពុងសប្បាយនឹងការប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង ដើម្បីឱ្យភ្នាក់ងាររបស់ពួកគេឈរជើង ចាំកត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់.និងមានទទួលចាក់លុយធំៗទាំងវេនថ្ងៃ និងវេនយប់។ ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បង្កជាលក្ខណៈងាយស្រួល សម្រាប់បទល្មើសល្បែងស៊ីសងទាំងនោះ អាចប្រព្រឹត្តទៅយ៉ាងរលូនរាល់ថ្ងៃ។ ជាក់ស្ដែងៈ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែ១កន្លែង នៅ”បុរីឈូកមាស”ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងវេនថ្ងៃនិងវេនយប់។ ដោយឡែក ទីតាំងល្បែងស៊ីសង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ ដុះស្លែមួយកន្លែងទៀត ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងដូចគ្នា។ សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«សារព័ត៌មាន»យើងថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមដុះស្លែ ត្រង់ចំណុចខាងលើ រួមនិងទីតាំងល្បែង”អនឡាញ”នៅផ្លូវ១០១១ ខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ រាល់ថ្ងៃតែម្ដង តាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាប ឬហាមឃាត់នោះឡើយ។ បើទោះបីជាសកម្មភាពទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក […]
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះ រាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយកម្លាំងខ្យល់មូសុងឦសាន ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្នុងនោះ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ចំពោះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ដោយឡែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយតំបន់មាត់សមុទ្រ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទីអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕
កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ក្នុងទឹកដីភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដំណើរការលេងល្បែងសុីសង សមត្ថកិច្ចមិនហ៊ានបង្ក្រាប
ខេត្ដស្វាយរៀង៖ ទីតាំងកាសុីណូល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។ ចំណែកជនជាតិវៀតណាមវិញេចេញចូលលេងដោយសេរីដោយមិនមានការត្រួតពិនិត្យនោះឡើយហើយមិនដឹងថាជនជាតិវៀតណាមទាំងនោះមានប៉ាស្ព័រឬអត់ប៉ាស្ព័រយ៉ាងណានោះទេ។ ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកលឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត តាមទូរសព្ទ តែមិនអាចទំនាក់ទំនងបាន។ មហាជនសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ក្រុងបាវិត និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ពលរដ្ឋសូមណូមពរទៅដល់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមចាមមានវិធានការចំពោះបនល្បែងស៊ីសងជល់មាន់ដែលបង្កប់នៅក្នុង (កាស៊ីណូ គ្មានស្លាកយីហោ) ដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាមុខសញ្ញា ឆបោកប្រាក់តាមវីងនៅស្រុកពាមជរ!
(ខេត្តព្រៃវែង)៖មានករណីឆបោក តាមរូបភាព ហេកហ្វេសបុក ឆាតខ្ចីលុយអោយផ្ញើរ តាមប្រព័ន្ធ វីង នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ មានករណីឆបោកប្រាក់តាមវីង ស្ថិត នៅចំនុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាន ហេគចូលលេង ហ្វេសប៊ុក ឈ្មោះSaVy Hun រស់នៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយបានឆាតមកម្ចាស់ ហ្វេសប៊ុក ឈ្មោះ Khut Vibol រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ឱ្យផ្ញើលុយអោយ ចំនួន ៣៩.០០០.០០០ រៀល(សាមសិបប្រាំបួនលានរៀល) ដោយ សារម្ចាស់ អាខោនហ្វេសបុក ទាំងពីរជាមនុស្សស្គាល់គ្នាហើយរកសុីផ្ញើរលុយជាមួយគ្នាទៅវិញទៅមកក៏បានផ្ញើអោយ ក្រោយមកទើបដឹងថា ហ្វេសប៊ុក របស់ឈ្មោះ Savy Hun ត្រូវបានគេហេគ ចូលលេងដើម្បីឆាតខ្ចីលុយ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រៃវែង និងមានការ […]
ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូនៅស្រុកទ្រាំងរីកដូចផ្សិត!
(ខេត្តតាកែវ)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូ កំពុងពេញនិយមខ្លាំងណាស់ នៅភូមិ ឃុំ ក្នុង ស្រុកទ្រាំង ខេត្តតាកែវ។ ជាក់ស្ដែងៈ នៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងស្រុកទ្រាំង គឺក្រុមអ្នកញៀនល្បែងអនឡាញភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់ទាំងនេះ។ សូមជម្រាបថាៈ ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖ ១៖ នៅចំណុចតារាងបាល់ទះ តាពុយ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ទី២៖ នៅខាងជើងវត្តស្មោង ផ្ទះឈ្មោះនេត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោងនិងឃុំផ្សេងៗទៀត ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង២កន្លែងខាងលើនេះ។ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច […]
សង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យក្រុងប៉ោយប៉ែត!
ខេត្តបន្ទាយមានជ័យ ÷ ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅក្បែរ (ក្លិបថេកដោនចាស់) ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់(កម្ពុជា-ថៃ) ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រាប់ឆ្នាំមកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្នងធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមរយៈលេខទូរស័ព្ទលោកបានមានប្រសាសន៍ថា ជាប់ប្រជុំ ចាំហើយ ចាំលោកខលមកវិញ តែនេះគ្រាន់តែជាលេសដោះស្រាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋរងចាំមើលថា តសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នូវចំនុចខាងលើបានដែររឺយ៉ាងណា? ប្រជាពលរដ្ឋសំណូមពរដល់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាមានវិធានការត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើផងទាន! ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល […]
សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុនឥនទានKEP ម្នាក់ បង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល
(កំពង់ស្ពឺ)៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕
លោក សួន ចំរើន បានសរសេររៀបរាប់ថាការផ្សព្វផ្សាយព័ត៌មានត្រូវបានរឹតត្បឹត អាងអ្វីប្តឹង អាងអ្វីប្តឹង អ្នកសារព័ត៌មាន
ភ្នំពេញ ៖ លោក សួន ចំរើន បានសរសេររៀបរាប់ក្នុងសេចក្តីបំភ្លឺ តាមរយៈគេហទំព័រលោក ៖ សេចក្តីបំភ្លឺ ខ្ញុំបាទឈ្មោះ សួន ចំរើន ជាម្ចាស់សហគ្រាស ស៊ីអេចអរធីវីអនឡាញ សូមជម្រាបនិងឆ្លើយតបទៅលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអបសាលាដំបូងខេត្តកណ្តាល ជាទីគោរព ខ្ញុំបាទមានអាស័យដ្ឋាន ភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ មិនមានអាស័យដ្ឋាន នៅភូមិដីឥដ្ឋកោះផុស ឃុំដេកឥត ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចដែលលោកបានរៀបរាប់ពីនោះឡើយ។ ជុំវិញការចោទពីការចុះផ្សាយនៅបណ្តាញសារព័ត៌មាន ដែលលោកដាក់ថា “ពាក់ព័ន្ធករណី៖ បរិហាកេរ្តិ៍តាមសារព័ត៌មាន,ញ៉ុះញ៉ុងឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ញ៉ុះញ៉ង់ឱ្យមានការរើសអើង និងធ្វើឱ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ និងស្ថាប័នយុត្តិធម៌ ចំណុចខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់មេធាវី ខៀវ ចាន់ “ របបសារព័ត៌មាន និង បែបបទការធ្វើព័ត៌មាន រាល់ការចុះផ្សាយអង្គភាពយើងរងចាំភាគីពាក់ព័ន្ធ មានសិទ្ធស្រាយបំភ្លឺរាល់ការចុះផ្សាយគ្រប់លេខទាំងអស់ ។ សូមបញ្ជាក់ […]