ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ក្នុងទឹកដីភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដំណើរការលេងល្បែងសុីសង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្ដស្វាយរៀង៖ ទីតាំងកាសុីណូល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។ ចំណែកជនជាតិវៀតណាមវិញេចេញចូលលេងដោយសេរីដោយមិនមានការត្រួតពិនិត្យនោះឡើយហើយមិនដឹងថាជនជាតិវៀតណាមទាំងនោះមានប៉ាស្ព័រឬអត់ប៉ាស្ព័រយ៉ាងណានោះទេ។ ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកលឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត តាមទូរសព្ទ តែមិនអាចទំនាក់ទំនងបាន។ មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងបាវិត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ពលរដ្ឋសូមណូមពរទៅដល់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមចាមមានវិធានការចំពោះបនល្បែងស៊ីសងជល់មាន់ដែលបង្កប់នៅក្នុង (កាស៊ីណូ គ្មានស្លាកយីហោ) ដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕  

ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាមុខសញ្ញា ឆបោកប្រាក់តាមវីងនៅស្រុកពាមជរ!

(ខេត្តព្រៃវែង)៖មានករណីឆបោក តាមរូបភាព ហេកហ្វេសបុក ឆាតខ្ចីលុយអោយផ្ញើរ តាមប្រព័ន្ធ វីង នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ មានករណីឆបោកប្រាក់តាមវីង ស្ថិត នៅចំនុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាន ហេគចូលលេង ហ្វេសប៊ុក  ឈ្មោះSaVy Hun រស់នៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយបានឆាតមកម្ចាស់ ហ្វេសប៊ុក  ឈ្មោះ Khut Vibol  រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ឱ្យផ្ញើលុយអោយ ចំនួន ៣៩.០០០.០០០ រៀល(សាមសិបប្រាំបួនលានរៀល) ដោយ សារម្ចាស់ អាខោនហ្វេសបុក ទាំងពីរជាមនុស្សស្គាល់គ្នាហើយរកសុីផ្ញើរលុយជាមួយគ្នាទៅវិញទៅមកក៏បានផ្ញើអោយ   ក្រោយមកទើបដឹងថា ហ្វេសប៊ុក របស់ឈ្មោះ Savy Hun ត្រូវបានគេហេគ   ចូលលេងដើម្បីឆាតខ្ចីលុយ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រៃវែង និងមានការ […]

ព័ត៌មានរាយការណ៍

ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញជ្រក្រោមអាជ្ញាបណ្ណឡូតូជាច្រើនកន្លែងនៅស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ខេត្តកំពង់ចាម ៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ និងឆ្នោតឡូតូ ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងជ្រកក្រោមអាជ្ញាបណ្ណឡូតូ។ នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង? តាមសេចក្តីរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានយើងថា: នៅជុំវិញផ្សារស្រែវាល ស្ថិតក្នុងមូលដ្ឋានខាងលើ មានទីតាំងល្បែងស៊ីសង ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! គិតថា បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ! ពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាច ប្តីនិងកូនៗពួកគាត់មានការផុងខ្លួន នឹងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុ!ធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវ អំពើចោរកម្ម នឹងបទល្មើសផ្សេងៗ លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ករណីទីតាំងល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ តាមអនឡាញ ក្នុងទឹកដី.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អង្គភាពយើងមិនអាចសុំការបំភ្លឺរឺបកស្រាយពីលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់បានទេដោយខលមិនចូល។ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល គ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែប នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ ផ្សព្វផ្សាយ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លើកក្រោយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។ ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនា ពង្រីក កែលម្អ ផ្លូវជាតិលេខ៧!

(ខេត្តកំពង់ចាម)៖អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ។ ឯកឧត្តអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ ៧ និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដី មកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះ របស់ថ្នល់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការលើអ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន!

(រាជធានីភ្នំពេញ)៖ អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបមកក្រសួងព័ត៌មាន នៅថ្ងៃទី៣០.១០.២០២៣។ នៅក្នុងលិខិតនោះកម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។ យោង៖ – លិខិតលេខ០៦២ សណ ព.ម ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖ ១.ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។ […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូនៅស្រុកទ្រាំងរីកដូចផ្សិត!

(ខេត្តតាកែវ)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូ កំពុងពេញនិយមខ្លាំងណាស់ នៅភូមិ ឃុំ ក្នុង ស្រុកទ្រាំង ខេត្តតាកែវ។ ជាក់ស្ដែងៈ នៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងស្រុកទ្រាំង គឺក្រុមអ្នកញៀនល្បែងអនឡាញភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់ទាំងនេះ។ សូមជម្រាបថាៈ ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖ ១៖ នៅចំណុចតារាងបាល់ទះ តាពុយ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ទី២៖ នៅខាងជើងវត្តស្មោង ផ្ទះឈ្មោះនេត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោងនិងឃុំផ្សេងៗទៀត ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង២កន្លែងខាងលើនេះ។ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ ÷ ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅក្បែរ (ក្លិបថេកដោនចាស់) ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់(កម្ពុជា-ថៃ) ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រាប់ឆ្នាំមកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្នងធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមរយៈលេខទូរស័ព្ទលោកបានមានប្រសាសន៍ថា ជាប់ប្រជុំ ចាំហើយ ចាំលោកខលមកវិញ តែនេះគ្រាន់តែជាលេសដោះស្រាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋរងចាំមើលថា តសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នូវចំនុចខាងលើបានដែររឺយ៉ាងណា? ប្រជាពលរដ្ឋសំណូមពរដល់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាមានវិធានការត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើផងទាន! ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំកីឡាករប្រណាំងទូក ចូលរួមថែរក្សាសុខភាពដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ព័ត៌មានរាយការណ៍

ឈ្មួញនាំសត្វគោក្របីទៅលក់នៅប្រទេសវៀតណាម គឺតម្រូវបង់លុយចំនួន១០ ម៉ឺន រៀលអោយ ក្រុមហ៊ុន លោកឧកញ៉ាជឹម សុខ​​​​​​​​​​​​

ខេត្តព្រៃវែង ៖ គោក្របី រស់ មួយ ថ្ងៃ ៗ រាប់រយ ក្បាល យក ទៅ ស្តុ ប ទុក នៅ មាត់ច្រក ទ្វារ ព្រំដែន របៀង ស្វាយ អា ង៉ោង ស្ថិត ក្នុង ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ដោយ មិនឃើញ មាន មន្ត្រី ជំនាញ ពេទ្យសត្វ ប្រចាំការ ចាំ ពិនិត្យ លើ សុខភាព សត្វ នោះ ទេ ។ ដោយ រង់ចាំ ភាគី ខាង ឈ្មួញ វៀតណាម ឆ្លង ដែន ចូល មក ទិញ […]