ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះ ៣គ្រួសារ នៅស្រុកកំពង់សៀម​ ទទួលបានអំណោយមនុស្សធម៌ កាកបាទក្រហម

(ខេត្ដកំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន​ នាព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម កាលពីម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយ​ករណី​ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យ​រងរបួស​ម្នាក់​ ឆេះ​ម៉ូតូ​ចំនួន ៨គ្រឿង និង​ថវិការ​​អស់​ប្រមាណ​ជិត ១​ម៉ឺន ដុល្លារ​ ។

បន្ទាប់​ពី​បាន​ពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តល់​អំណោយជូនទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់ តង់ ១ អាវយឺត ៨ សម្ភារផ្ទះបាយ ១សម្រាប់ និងថវិកា ចំនួន ១លានរៀល ។

គួរ​រំលឹក​ថា​ ផ្ទះ​ដែល​ត្រូវ​អគ្គិ​ស​ភ័យ​ឆេះ​ ១-ឈ្មោះ​ វ៉ន វឿន អាយុ ៥៦ឆ្នាំ​ ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ ទំហំ ៧ x១៣ ម៉ែត្រ​ ខូចខាត​ម៉ូតូ​ចំនួន ៣គ្រឿង​ ថវិកា​​ ៣.០០០ ដុល្លារ​ មាស​ចំនួន​ ៨​ជីក​ន្លះ និង​សម្ភារក្នុងផ្ទះ ​២-​ឈ្មោះ​ ញឹក សា​វ៉ុ​ន អាយុ ៦៣ឆ្នាំ ​សង់​ពី​ឈើ ប្រក់​ស័ង្កសី ទំហំ ៥​x​៦ ម៉ែត្រ​ ថវិកា​ ៩០​ម៉ឺន​រៀល និង​សម្ភារៈ​ក្នុងផ្ទះ​ ។ ៣-ឈ្មោះ​ ស គុយ​លឹម អាយុ ៦០ឆ្នាំ​ រងរបួស​ ផ្ទះ​ទំហំ ៧​x១៥​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង​ ​ម៉ូតូ​ចំនួន ៥​គ្រឿង​ ថវិកា​​ ៦.០០០ ដុល្លារ និង​សម្ភារក្នុងផ្ទះ​។​ ដោយ​សមត្ថកិច្ច​ប្រេីប្រាស់​​រថយន្ត​ពន្លត់​អគ្គីស​ភ័យ​ចំនួន​ ៦គ្រឿង និង​បាញ់​ទឹកពន្លត់​អស់ចំនួន ១០ គ្រឿង ដើម្បី​ទប់ស្កាត់កុំឲ្យឆេះ​រាលដាលដល់ផ្ទះ​ជិតខាង​ផងដែរ​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *