ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងសកម្មភាពលក់គ្រឿងស្រវឹង រយៈពេលមួយថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ!

ភ្នំពេញ៖ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១

ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រសួងទេសចរណ៍ បានចេញនូវសារាចរណែនាំឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅ ទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ ថ្ងៃ គឺនៅ ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ។ ជាងនេះទៅ ទៀត ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។ ចំពោះប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *