ព័ត៌មានជាតិ

អុញនោះ ! ជួលផ្ទះឲ្យគេយកលុយពេញថ្លៃ ពេលអ្នកជួលមិនឲ្យលក់មុខផ្ទះដេញគេចេញ រំលោភលើកិច្ចសន្យា មិនសងប្រាក់ និងគំរាមចាប់ដាក់គុក បើហានតវ៉ា

(ភ្នំពេញ)៖ លោកគ្រូពេទ្យម្នាក់ជាអ្នកជួលផ្ទះគេបើកអាជីវកម្មគ្លីនិកព្យាបាល បានរងនូវការគំរាមកំហែងចាប់ដាក់គុក ពីសំណាក់ម្ចាស់ផ្ទះជួលម្នាក់ អាងខ្នងនាក់ធំ និងអួតខ្លួនជាឧកញ៉ា ជួលផ្ទះឱ្យគេហើយ យកលុយពីអ្នកជួលពេញៗថ្លៃរាប់ឆ្នាំ ហើយបែរជាចុងក្រោយមកយកដីចិញ្ចើមផ្លូវមុខផ្ទះដែលជួលឲ្យគ្រូពេទ្យនោះ ដាក់លក់គ្រឿងស្រវឹងចំពេលកូវីតកំពុងផ្ទុះខ្លាំងទៅវិញ តែអ្នកជួលផ្ទះមិនព្រមឱ្យលក់ បែរជាខឹងច្រឡោតឈប់ជួលផ្ទះឱ្យគេ និងបញ្ចប់កុងត្រាជួលផ្ទះមុនអាណត្តិ ដោយមិនព្រមសងប្រាក់តាមកិច្ចសន្យាក្នុងកុងត្រាឱ្យអ្នកជួលផ្ទះទៅវិញ បានរំលោភលើកិច្ចសន្យា និងថែមទាំងគំរាមចាប់អ្នកជួលដាក់គុកទៀតបើហ៊ានតវ៉ា ។

តាមប្រភពព័ត៌មានដ៏ច្បាស់ការបានប្រាប់ឱ្យអង្គភាពសារយើង ដឹងថាម្ចាស់ផ្ទះ ជួលមួយកន្លែងនោះឈ្មោះ តែ សុងហួត ជាម្ចាស់ផ្ទះ និង ឈ្មោះសុខ រ៉ែន ជាមេការ ដែលផ្ទះជួលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ 938 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួលផ្ទះទីតាំងខាងលើនេះឱ្យទៅលោកគ្រូពេទ្យម្នាក់ដើម្បីបើកកន្លែងមើលជំងឺ និងព្យាបាលជំងឺដោយមិនយកប្រាក់ដល់អ្នកជំងឺក្រីក្រ ។

ប្រភពបានបញ្ជាក់ថា ក្នុងគ្រាជួបចចារជួលនោះ ភាគីទាំងពីរបានធ្វើកុងត្រារយៈពេល ១០ឆ្នាំ នៅមុខអាជ្ញាធរ ដឹងលឺត្រឹមត្រូវ ។ តែនៅថ្ងៃទី៣ ខែឧសភា ឆ្ឆ្នា ២០២១ ស្របពេលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែរឹតបន្តឹង និងហាមឃាត់ការលក់គ្រឿងស្រវឹង ដើម្បីទុបស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ នោះបែរជាខាងម្ចាស់ផ្ទះ និងបក្ខពួកខាងលើ យកដីចំណីផ្ទះជួលរបស់លោកគ្រូពេទ្យមកឱ្យគេដាក់លក់ គ្រឿងស្រវឹងផឹកស៊ីទៅវិញ ទោះជាលោកគ្រូពេទ្យខំហាមឃាត់យ៉ាងណា ក៏មិនស្តាប់ដែរ បែរជាមករករឿងលោកគ្រូពេទ្យ និងឈប់ឱ្យជួលផ្ទះឲ្យ និងឱ្យបក្ខពួកមកគំរាមកំហែង យករនាំងសង្ក័សីបាំងបិទពីមុខផ្ទះបំណងមិនឱ្យលោកគ្រូពេទ្យប្រកបអាជីវកម្មកើតទៅវិញ ។

សកម្មភាពពួកគេទាំងនោះគ្មានកោតខ្លាចច្បាប់បន្តិចសោះឡើយ ទាំងមិនទាន់ចប់កុងត្រានៅឡើយ ហើយថែមទាំងមិនព្រមសងសំណងតាមកិច្ចសន្យា។

លើសពីនេះទៅទៀតលោកគ្រូពេទ្យពិតជាមានការហួសចិត្តយ៉ាងខ្លាំង ដោយជួលផ្ទះអស់រយៈពេលរាប់ឆ្នាំមកហើយ បែរជាទើបដឹងថា លោក សុខ រ៉ែន ដែលជាមេការផ្ទះជួល បានខ្លែងបន្លំស្នាមមេដៃលើកុងត្រាជួលផ្ទះទៅវិញ ដោយលោក សុខ រ៉ែន បានក្លែងបន្លំ និងអះអាងថា ខ្លួនគឺឈ្មោះ តែ សុងហួត ជាម្ចាស់ផ្ទះផ្តិតមេដៃបន្លំ នៅមុខមេភូមិពេលធ្វើកុងត្រាជាមួយអ្នកជួលទៅវិញ ដោយសារតែចង់បានលុយកក់ផ្ទះជួលចំនួន៣ខែមុននោះ។

ទាក់ទងនឹងការក្លែងបន្លំឯកសារនេះយើងក៏មិនទាន់ដឹងថាតើមានការបើកដៃពីមេរបស់ លោក សុខ រ៉ែន ឬយ៉ាងណាទេ បានជា ឈ្មោះសុខ រ៉េន នេះហ៊ានក្លែងស្នាមមេដៃដោយមិនខ្លាចញញើតច្បាប់យ៉ាងដូចច្នេះ។

រីឯរឿងរ៉ាវលក់គ្រឿងផឹកសុីខាងលើនេះវិញអាជ្ញាធរធ្លាប់ចុះមកណែនាំ និងហាមឃាត់ចំនួន ២លើករួចមកហើយ តាមបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ តែម្ចាស់ផ្ទះនិងបក្ខពួកខាងលើមិនដឹងជាអាងអ្វីទេ បែរជាមិនស្តាប់តាមអាជ្ញាធរ ហើយថែមទាំងផ្គើនបន្តលក់ផឹកសុីធម្មតា មិនក្រែងញញើតឡើយ ។

លោកគ្រូពេទ្យពិតជាមានការហួសចិត្តយ៉ាងខ្លាំចំពោះទង្វើររបស់ភាគីខាងម្ចាស់ផ្ទះ និងបក្ខពួក ដែលព្យាយាមគាបសង្កត់គំរាមកំហែងមកលើលោកគ្រូពេទ្យ ឱ្យរើចេញពីផ្ទះជួល ដោយមិនព្រមសងតាមកុងត្រា និងមិនគោរពតាមកុងត្រាដែលខ្លួនបានធ្វើជាមួយអ្នកជួលនៅមុខអាជ្ញាធរទៅវិញ។ទាក់ទងនឹងរឿងរាវខាងលើនេះ ភាគីខាងគ្រូពេទ្យបានព្យាយាមសម្របសម្រួលមកទល់បច្ចុប្បន្ន និងដាក់បណ្តឹងទៅចៅសង្កាត់ដើម្បីជួយដោះស្រាយ តែភាគីខាងម្ចាស់ផ្ទះជួលនៅតែមិនព្រមសងកុងត្រា និងមិនគោរពតាមការអញ្ជើញមកដោះស្រាយរបស់ចៅសង្កាត់ឡើយ។

លោកគ្រូពេទ្

សំណូមពរអាជ្ញាធរគ្រប់ជាន់ថ្នាក់ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យមើលករណីខាងលើនេះ និងជួយរកយុទ្ធត្តិធម៌ផង។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងឈ្មោះ តែ សុងហួត ដើម្បីសុំការបំភ្លឺបានទេ ។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីសាម៉ីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *