ព័ត៌មានសន្តិសុខសង្គម

ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត ត្រូវសមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួនបាន០៣នាក់

(ភ្នំពេញ)​ ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) នៅចំណុចមុខតូបលក់កាហ្វេ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧​ និង២០នាទី ។

ជនសង្ស័យចំនួន ០៤នាក់រួមមាន ៖ ទី១-ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ ជី ណាង ហៅ ម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី៣-ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) និងទី៤-ឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ (គេចខ្លួន)

សម្ភារៈបន្សល់ទុក ៖ ខ្សែក ពណ៌មាស ចំនួន ០១ខ្សែ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *