ព័ត៌មានសន្តិសុខសង្គម

Update៖ ពលរដ្ឋកំពុងចាំមើល.អំពីជោគវាសនា.កំពូលជើងខ្លាំងទាំង៣.ខាងបាញ់បោះនៅក្រុងសៀមរាប.តែ.ពេលនេះ លទ្ធផលនោះគឺ.ពួកគេមិនទាន់បានទទួលទោសទ័ណ្ឌនៅឡើយនោះទេ.!!

(សៀមរា)៖នៅរសៀលម៉ោង៣ និង៤៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក យិន ស្រាង អ្នកនាំពាក្យឲ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់ ភ្ញាក់ងារព័ត៍មានតាមទូរស័ព្ទថា ” មន្ត្រីប៉េអឹមដែលបាញ់បោះសេរីយប់ទី១ ខាងតុលាការសម្រេចមិនឃុំខ្លួនទេ។

ចំណែកមន្ត្រីយោធាដែលបាញ់យប់ទី២ មិនទាន់ឃើញសមត្ថកិច្ចបញ្ជូនសំណុំរឿងមកតុលាការនៅឡើយទេ។

រីឯមន្ត្រីប៉ូលីសបាញ់យប់ទី៣ បានបញ្ជូនសំណុំរឿងមកតុលាការហើយតែរឿងឃុំខ្លួនឬមិនឃុំពុំទាន់សម្រេចនៅឡើយទេ”។

មកដល់ពេលនេះជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងរបស់មន្ត្រីប៉ូលីសអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក្រុមគ្រូពេទ្យ ពុំទាន់ហ៊ានវះកាត់យកគ្រាប់ដែលបៀមនៅក្បែរបេះដូងនោះនៅឡើយទេ អាចបញ្ជូនទៅវះកាត់នៅប្រទេសវៀតណាមឬប្រទេសថៃនេះបើយោងតាមប្រភពព័ត៌មានោ្តល់អោយ។

ក្រុមអ្នកតាមដានហេតុការណ៍បាញ់បីយប់ជាប់ៗគ្នានៅក្រុងសៀមរាប កំពុងតែមានការងឿងឆ្ងល់ថា ប៉ូលីសអន្តរាគមន៍បាញ់នៅយប់ទីបី បានបញ្ជូនមកតុលាការហើយ។ ចុះហេតុអ្វីមន្ត្រីយោធាបាញ់កាលពីយប់ទី២ ពុំទាន់ឃើញបញ្ជូនមកតុលាការនៅឡើយ? ឬមួយចេះបំបាំងកាយហោះបាត់ទេដឹង?

សូមបញ្ជាក់បន្ថែម: នៅម៉ោង៤ និង៣៨នាទី ថ្ងៃទី៦ ដដែលនេះ លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា “សំណុំរឿងយោធាបាញ់បោះសេរី បានបញ្ជូនទៅតុលាការតាមនីតិវិធីអស់ហើយ បន្ទាប់មករឿងអ្វីផ្សេងទៀតលោកពុំបានដឹងទេ”៕

អត្ថបទ៖ ដោយ តាំង ហូ
ចំលងដោយ៖ អ្នកប្រមាញ់២

adm

Leave a Reply

Your email address will not be published. Required fields are marked *