ព័ត៌មានជាតិ ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម «ឃួង ស្រេង» ៖  អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងខណ្ឌទាំង១៤.!

(រាជធានីភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្ត។

ការដាក់នូវបទបញ្ជាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី​ការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ជូន​​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ជូន​​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ទាំង​ដូសមូល​ដ្ឋាន និង​ដូស​ជំរុញ​តាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕

សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *