ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២១ ម៉ោង១០ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់គេចខ្លួន០១នាក់( ឈ្មោះរ៉ា) មធ្យោបាយម៉ូតូ០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ តាំង សុភាព (ភាព) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ (មានសារធាតុញៀន) បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DM-1929 របស់ជនរងគ្រោះឈ្មោះ នៅ វិបុក ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សម្ភារៈបាត់បង់៖ គ្មាន , សម្ភារបន្សល់ទុក ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DM-1929 ប្រគល់ឲ្យជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ដោយ៖លោកប៉ែន ឡា

adm

Leave a Reply

Your email address will not be published. Required fields are marked *