ព័ត៌មានសន្តិសុខសង្គម

ដោយសារបញ្ហាវិបត្តិផ្លូវចិត្ត.និងមានជំងឺរុាំរ៉ៃផងនោះ បានធ្វើអោយបុរសម្នាក់បញ្ចប់ជីវិតខ្លួនឯង បានសម្រេចដោយ.ចង..ក.ក្នុងបន្ទប់ទឹក .!

(កណ្តាល)៖ បុរសវ័យកណ្តាលម្នាក់ដែលគេដឹងថា ជាបុរសពោះម៉ាយ២ឆ្នាំមកហើយនោះ បានសម្រេចបញ្ចប់ជីវិតខ្លួនបានសម្រេច ដោយយកខ្សែរ អង្រឹង..ចង..ក..នៅមាត់ទ្វារបន្ទប់ទឹក ក្នុងបន្ទប់ជួលរបស់ខ្លួន បង្ករអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១៥:៥០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុច ផ្ទះជួលបន្ទប់លេខ២៧ ភូមិដើមមៀន១ សង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាកសពឈ្មោះ ដួង ដារ៉ាវុធ  ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ វិន សារ៉េន ភេទប្រុស ត្រូវជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា:នៅ ថ្ងៃទី២៩.១០.២០២១ វេលាម៉ោង១០ព្រឹកជនរងគ្រោះបានមកពីដេកផ្ទះម្តាយនៅភ្នំពេញចំនួន៣ថ្ងៃមកហើយ ដោយជនរងគ្រោះបានបែកបាក់ជាមួយប្រពន្ធ២ឆ្នាំមកហើយ ជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងរលាកថ្លើម ពេលជនរងគ្រោះមកដល់បន្ទប់ជួល ក៏សួរក្មួយស្រីថា បង់ភ្លើងនៅ បន្ទាប់មកក៏ដើរចូលបន្ទប់ទៅ។

លុះនៅម៉ោង១៥និង០០នាទី ក៍កូនស្រីរបស់ជនរងគ្រោះបានបើទ្វាបន្ទប់ថាសុំលុយទិញទឹកក្រូចផឹក ឃើញឪពុកជាជនរងគ្រោះចងក បានស្រែយំ បងប្អូននៅជិតនិង ចូលទៅមើលឃើញជនរងគ្រោះចងកជាមួយខ្សែអង្រឹង ជាប់និងធ្នឹមមុខបន្ទប់ទឹក។បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន  និងសមត្ថកិច្ចចុះមកពិនិត្យ ។

បើតាមសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មានខ្មៅជុំវិញក ធ្មេញខាំអណ្តាតប្រដាប់ភេទមានទឹករំអិល ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ។

ជនរងគ្រោះស្លាប់ដោយ អត្តឃាត(ចងក)។
បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សុវណ្ណារាជ រតនា ព័ត៌មានមហាជនខ្មែរ

adm

Leave a Reply

Your email address will not be published. Required fields are marked *