ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តព្រៃវែង៖បង្រ្កាបបាន ៥ករណី និងឃាត់ខ្លួនមុខសញ្ញារួមបានចំនួន ៩នាក់គិតពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ខែតុលាឆ្នាំ២០២១

(ព្រៃវែង)៖ ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គិតពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ខែតុលាឆ្នាំ២០២១ ដូចខាងក្រោម៖

១. ស្រុកពារាំង បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។
២. ស្រុកកញ្ជ្រៀច អនុវត្តតាមដីកា ០១ លើក ( ជួញដូរ ០១ ករណី ) ។
៣. ស្រុកស្វាយអន្ទរ បង្ក្រាបបាន ០១ ករណី ( ជួញដូរ ០១ ករណី ) ។
៤. ស្រុកមេសាង បង្ក្រាបបាន ០១ ករណី ( ជួញដូរ ០១ ករណី ) ។

សរុបបង្រ្កាបបាន ៥ករណី និងឃាត់ខ្លួនមុខសញ្ញារួមបានចំនួន ៩នាក់ ( មុខសញ្ញាជួញដូរ ៥នាក់ , មុខសញ្ញាប្រើរប្រាស់ ៤នាក់) ។

សំភារៈ និងវត្ថុតាងដកហូតបានរួមមាន : ម្សៅក្រាមពណ៌.ស ថ្លា ( ថ្នាំញៀន ) ៣០កញ្ចប់តូច ( ទម្ងន់ ៣៦,៤៤ក្រាម ) , ម៉ូតូ ៣គ្រឿង , ទូរសព្ទដៃ ៨គ្រឿង ព្រមទាំងសម្ភារ:វេចខ្ចប់ និងជក់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *