(ខេត្ដព្រៃវែង)៖ ពលរដ្ឋនៅស្រុកពារាំង ខេត្ដព្រៃវែង កំពុងកើតក្ដីព្រួយបារម្ហអំពីបញ្ហាភូមិឃុំគ្មានសុវត្ថិភាព ដោយមួយរយៈពេលនេះគេសង្កេតឃើញថា បទល្មើសចោរលួច,ចោរប្លន់ យកទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋកើតមានជាហូរហែរនៅស្រុកពារាំងគួរឲ្យកត់សម្គាល់នាពេលកន្លងទៅថ្មីៗនេះ។
ដោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខ្លះបាននិងខ្លះក៍បានរត់គេចខ្លួន និងមួយចំនួនទៀតសមត្ថកិច្ចធ្វើការបង្ក្រាបបានហើយក៍រត់រួចបាត់ទៅវិញដោយសុវត្ថិភាព។
ពលរដ្ឋសំណូមពរ ឲ្យលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ជួយដាក់ កម្លាំងបន្ថែមដល់ស្រុកពារាំងផង ដើម្បីការពារសុវត្ថិភាពជួនពួកគាត់ផង ឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោកវរសេនីយ៍ឯកឡុង ប៑ុនធឿន អធិការនគរបាលស្រុកពារាំង តែទូរសព្ទ័ចូលជាច្រើនសារគ្មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋនៅស្រុកពារាំង មានសង្ឃឹមជឿជាក់លើលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរខេត្ដព្រៃវែង លោកតែងតែបញ្ជាឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធទាំង អស់រៀងរាល់ម៉ោងធ្វើការ ៕ ដោយ៖ លោកប៉ែន ឡា