(ខេត្ដកំពង់ចាម) ៖ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមទីតាំង ចំនួន ១០ កន្លែង សម្រាប់ពលករ – ពលការិនី ធ្វើចត្តាឡីស័ក នៅពេលបើកព្រំដែន កម្ពុជា-ថៃ ឡើងវិញ នៅថ្ងៃទី១២ សីហា និងប្រគល់សាលារៀន ជូនសិស្សានុសិស្ស ដើម្បីបើកបវេសនកាល នាពេលខាងមុខ។ នៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១០ សីហា នេះ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានមាន ប្រសាសន៍ នៅក្នុងសាលាខេត្តនេះថាៈ ឥឡូវ យើងបានចាត់វិធានការ ដាក់ឱ្យអ្នកធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួនហើយ គឺដើម្បីជៀសវាង ការរស់នៅ សម្រាកព្យាបាល នៅលាយឡំ ជាមួយអ្នកពាក់ព័ន្ធនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី «ដែលតា» (DELTA) ។ នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោយពីរកឃើញ អ្នកឆ្លងដែលតា ចំនួន […]
(ភ្នំពេញ )៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ការដាក់បទបញ្ជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ […]
ខេត្ដកំពង់ចាម៖ អតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ អស់ចិត្តលែងជឿងលើគណបក្សភ្លើងទៀន បានសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះ។ លោក រស់ ជុយ អាយុ ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ថន សុំ អាយុ៦៩ឆ្នាំ និងកូន ៤នាក់ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន រស់នៅក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក រស់ ជុយ និងគ្រួសារ បានសម្រេចចិត្តរុះរើទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះរបស់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ លោក រស់ ជុយ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុងភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយបក្សភ្លើងទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕