ព័ត៌មានសន្តិសុខសង្គម

អុញនោះ! សង្ស័យលោក គុណ ញឹម ជាអ្នកបើកដៃឱ្យលោក ផែន ភឿនទេដឹង រឿងប្រព្រឹត្តអំពើពុករលួយគាបយកលុយពីអាជីវករ!

(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយអំពើពុករលួយធ្ងន់ធ្ងរ ពីសំណាក់លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះមក..!។

គេសង្កេតឃើញថា៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ បានរក្សាភាពស្ងៀមស្ងាត់ គ្មានចំណាត់ការឬដាក់ពិន័យអ្វីលើលោក ផែន ភឿន ទាល់តែសោះ!។

ការរក្សាភាពស្ងៀមស្ងាត់បែបនេះ ជាហេតុនាំឱ្យមហាជនទូទៅ ដាក់ការសង្ស័យថា៖សកម្មភាពរបស់លោក ផែនភឿន (ជាសិល្បៈច្រវាចិញ្ចឹមឆ្ដោរ) ។
ពោលគឺលោក ផែន ភឿន អាចប្រព្រឹត្តអំពើពុករលួយបានយ៉ាងរលូន.ប្រាកដជាមានការបើកភ្លើងខៀវពីលោក គុណ ញឹម មិនខានឡើយ!?។

ជាក់ស្ដែង៖ កាលពីថ្ងៃទី០៩.០៦.២០២១ អាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ នៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ បានអះអាងថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអង
គឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ចំនួន៣០ម៉ឺនរៀលជាកំហិត!។

អ្នកស្រីបន្ថែមថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៍នៅតែបង់លុយចូលហោប៉ាវ គយចល័តផ្លូវជាតិលេខ១.ចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។

ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ទាំងនោះ ។
ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករណាម្នាក់ អាគេចផុតឡើយ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័តផ្លូវជាតិលេខ១ តែងតែយកលុយសំណែន ពីអ្នកស្រីរាល់លើកសោះ។

ចុះហេតុអី? នៅយប់ទី០៨ ខែមិថុនា ឆ្នាំ២០២១ បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់គាត់ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ជាថ្នូរនិងការដោះលែងវិញ។

លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយ តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង។

ករណីនេះ បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥០.០០០$ ឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា៖ ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ាវមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។

ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋផាកពិន័យ អ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ។

ប្រភពដដែលបញ្ជាក់ថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន១០ម៉ឺនរៀលជាកំហិត!។
រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត បើរថយន្តដឹកទំនិញគឺបង់ច្រើនជាងនឹង។

ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ។
ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។

សូមជម្រាបថា៖ រថយន្តដឹកផ្លែគូលែនរបស់អាជីវករឈ្មោះ ជា ឆៃនី ដែលគយចល័តចាប់នោះគឺទម្ងន់២៤តោន បែរជាវ៉ៃពន្ធចូលរដ្ឋតែ៦០០គីឡូក្រាម តើសមទេ លុះគយចល័តផ្លូវជាតិលេខ១ គិតថា៖ចាប់យកស្នាដៃ បែរជាអាជីករ លាតត្រដាងអំពើពុករលួយជាសាធារណៈ។

ប៉ុន្តែករណីនេះ វាជាផ្នែកតូច១ប៉ុណ្ណោះ ពោលគឺ នៅមានច្រើនទៀត ដែលស្ថិតនៅក្នុងអាថ៌កំបាំង រវាងឈ្មួញដទៃទៀត និងមន្ត្រីគយចល័តផ្លូវជាតិលេខ១។ដូចយើងឃើញស្រាប់ហើយក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញសម្ភារៈប្រើប្រាស់ ពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ។

ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ រួចចូលបង់លុយបាយទឹក ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ។ជាហេតុនាំឱ្យលោក ផែន ភឿន រួមនិងកូនចៅសំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ។

ជុំវិញករណីនេះនៅរសៀលថ្ងៃទី២៩.០៩.២០២១ លោក នី គឹមហួរ អតីតមន្ត្រីគយចល័តផ្លូវជាតិលេខ១ បានថ្លែងដៀលនិងជេរស្ដីដូចក្មេងទំនើង តាមទូរស័ព្ទ ដាក់អ្នកសារព័ត៌មានពេលសុំការបំភ្លឺធ្ងន់ៗថា៖ «ការដួយម៉ែហែងកូនមីចោរកាចុយ.អាណាយកលុយអីទៀតហើយ.រឿងគេចប់ហើយ.ហែងធើអីធើទៅអញគេដកចេញពីកន្លែងនុងបាត់ហើយ»។

រីឯលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ.ពេលទទួលទូរស័ព្ទហើយ ឮសំនួរលោកមិនឆ្លើយ រួចក៍ចុចបិទទូរស័ព្ទ។

ចំណែកលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករអង្គភាពសារព័ត៌នានម្ចាស់ទន្លេមេគង្គមិនអាចសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី២៩.០៩.២០២១ ព្រោះទូរស័ព្ទចូលច្រើនលើកហើយ គ្មានអ្នកទទួល៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *