(ភ្នំពេញ)៖លោកវរសេនីយ៍ឯកអនុប្រធាននាយកដ្ឋានននគរបាលការពារព្រំដែនគោកម្នាក់នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង មហាផ្ទៃ ត្រូវបានដកតំណែងមកជាមន្ត្រីដោយសាររល្មើលនឹងវិន័យកងកម្លាំងនគរបាលជាតិ។
យោងតាមប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្ថលេខ៦៤៨៦៨ ក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋានននគរបាលការពារ ព្រំដែនគោក”ឱ្យមកជាមន្ត្រី” ។
ប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិខាងលើនេះបានបញ្ជាក់ថា លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន បានល្មើសទៅនឹងវិន័យរបស់កងកម្លាំងនគរបាកជាតិ។
ទោះបីប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិខាងលើ មិនបញ្ជាក់អំពីកំហុសច្បាស់លាស់តែប្រភពបានបញ្ជាក់ថា បុគ្គលរូបនេះតែងតែយកឈ្មោះថ្នាក់ដឹកនាំជាច្រើននាក់ទៅប្រើប្រាស់ក្នុងគោលបំណងនិងផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់ ជាពិសេលដើរយកលុយកាក់ជាថ្នូររត់ការចូលក្របខ័ណ្ឌនគរបាលជាតិជាដើម៕