(ភ្នំពេញ)៖ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១។
បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រដើម្បីនាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕សហការី