ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់

(ខេត្តកណ្តាល)៖ ថ្ងៃអាទិត្យទី២៦ខែកញ្ញា ឆ្នាំ២០២១ម៉ោង១៣និង៥០នាទីមានរណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៨-៣៩ នៅចំនុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានម៉ូតូ០១គ្រឿងម៉ាកSUZUKI Leits ពណ៌ស ពាក់ផ្លាក លេខ កណ្ដាល 1W-៧៩២៧បើកបរដោយឈ្មោះ សុង វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរជាងពិដាន មានអ្នករួមដំណើរ០១នាក់ឈ្មោះ លៀមជីវន្តភេទប្រុស អាយុ២៥ឆ្នាំ មានទិលំនៅភូមិកំណប់ ឃុំទំនប់ ស្រុកពពា្ញឮ ខេត្តកណ្ដាល មុខរបរជាងពិដានដែលបើកបរមាន
ទិសដៅពីភ្នំពេញទៅអ្នកលឿង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកផ្នែកក្រោយរថយន្ដដឹកដីមួយគ្រឿងពណ៌ខៀវមិនចាំផ្លាកលេខបើកដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកបរមានទិសដៅផ្ទុយគ្នា ហើយ កំពុងតែបើកបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ចូលកន្លែងចាក់ដី(ទិសដៅរថយន្តដឹកដីអ្នកលឿងភ្នំពេញ) បណ្ដាលអោយម៉ូតូដួលខ្ទាតមកខាងឆ្វេង ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ព៌ណលឿង ប្រភេទសណ្តោង ពាក់ផ្លាកលេខ ស្វាយរៀង 3A-2277 ណ្តោងរ៉ម៉កពាក់ផ្លាកលេខ ស្វាយរៀង 4A-0052 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ បានកិនពីលើម៉ូតូនិងអ្នកជិះម៉ូតូទាំង០២នាក់នោះ បណ្ដាលរងរបួសធ្ងន់ចំណែកអ្នករងរបួសទាំង០២នាក់ត្រូវបានរថយន្តសង្គ្រាះមន្ទីរពេទ្យឃុំសំរោងធំដឹកយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ។

រថយន្តដឹដីរត់គេចបាត់ ចំណែករថយន្តHYUNDAI បានបើកទៅឈប់ចតទុកនៅលើចិញ្ចើមផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ហើយអ្នកបើកបរបានគេចខ្លួនបាត់។ម៉ូតូខូចធ្ងន់ និងរថយន្តម៉ាកHYUNDAI បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *