ព័ត៌មានរាយការណ៍

សមត្ថកិច្ចចុះបង្រ្កាបហាងការហ្វេបង្កប់លេងល្បែងមាន់ជល់តាមអនឡាញ ចាប់បានម៉ូតូ៥គ្រឿង តែម្ចាស់រត់ការដោះបាន៤គ្រឿងវិញ ជាថ្នូរបង់លុយ៦០០$!

(កណ្តាល)៖កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការណ៍ចុះហាងការហ្វេ បង្កប់លេងល្បែងមាន់ជល់តាមអនឡាញ

ដោយចាប់បានម៉ូតូបាន៥គ្រឿង ។ជាមួយគ្នានោះម៉ូតូ៤គ្រឿងទៀតត្រូវបានដោះលែងមកវិញនៅថ្ងៃទី២៤,៩,២១ ដោយតម្រូវបង់លុយ៦០មុឺនរៀលសម្រាប់ម៉ូតូមួយគ្រឿង។

ហេតុការណ៍ចុះបង្រ្កាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចហាងការហ្វេឈ្មោះវ៉ែង ក្នុងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពបានលួចបង្ហើបថា មានមនុស្សប្រហែលជាជិត១០នាក់ តែងតែមកផឹកការហ្វេនិងលេងល្បែងមាន់ជល់តាមទូរទស្សន៍ជាប្រចាំ នៅចំណុចទីតាំងហាងការហ្វេខាងលើ។
លុះរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ស្រាប់តែមាន កម្លាំងនគរបាលប៉ុស្តិ៍កំពង់ចំលង និងកម្លាំងស្រុកចុះមកដល់ភ្លាមៗ។
ដោយឃាត់យកម៉ូតូ៥គ្រឿង និងធ្វើកំណត់ហេតុរួចក៏ដឹកយកទៅអធិការនគរបាលស្រុកខ្សាច់កណ្តាលតែម្តង។

ប្រភពដដែលបន្តទៀតថា នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ ម្ចាស់ម៉ូតូបួននាក់ បាននាំគ្នាទៅអធិការនគរបាលស្រុកខ្សាច់កណ្តាល ដើម្បីដោះស្រាយយកម៉ូតូមកផ្ទះវិញ។
យ៉ាងណាមិញមន្រ្តីនៅក្នុងអធិការនគរបាលស្រុកខ្សាច់កណ្តាលបានបង្គាប់ឲ្យម្ចាស់ម៉ូតូបង់លុយចំនួន២០០$ទៅ៣០០$សម្រាប់ម៉ូតូមួយគ្រឿង តែពួកគាត់គ្មានលទ្ធិភាពទេ! ក្នុងម្នាក់ៗមានតែ១៥០$ទេ។
ភា្លមៗនោះ!ម្ចាស់ម៉ូតូនិយាយអង្វរលន់តួរហូតទុនឆ្អឹង ទើបសមត្ថកិច្ចនៅទីនោះ ព្រមទទួល១៥០$សម្រាប់ម៉ូតូមួយគ្រឿង។
ហើយពួកគាត់បានថ្លែងហួសចិត្តតែម្តងថា ករណីនេះដែរសង្ស័យតែមានគេចងធ្វើស៊ីតែម្តង! ។

ជុំវិញនឹងការលើកឡើងខាងលើ
លោកសឿន ស៊ុនណារ៉ា មេប៉ុស្តិ៍កំពង់ចំលងបានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កម្លាំងប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលចុះបង្រ្កាបហាងការហ្វេឈ្មោះវ៉ែងពិតប្រាកដមែន និងឃាត់បានម៉ូតូ៥គ្រឿងដឹកយកទៅស្រុកទៀតផង។

ចំណែកលោកម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាលបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១នេះ ថា ពិតជាមានការចុះបង្រ្កាបហាងការហ្វេ និងឃាត់ម៉ូតូបាន៥គ្រឿងមែន។
រឿងដោះលែង ម៉ូតូ៤គ្រឿង
ជាថ្នូបង់លុយ១៥០$ចង់ច្បាស់មកអធិការមកចាំប្រាប់។

ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ ស្ថាប័នពាកព័ន្វជូនវិញរៀងគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយ៖ទូចវិមាន

adm

Leave a Reply

Your email address will not be published. Required fields are marked *