(ព្រៃវែង) ៖ នៅវេលាម៉ោង២៣ និង៣០នាទី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានដឹកនាំកំលាំងធ្វើការល្បាតចល័តទ័ពតាមភូមិសាស្ត្រ ក៏ឃើញរថយន្តសាំងយ៉ុងមួយគ្រឿងពណ៏ប្រផេះបើកបរពីទិសខាងកើត។
មកដល់ចំណុចផ្លូវកែងភូមិពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែងហើយ ខណៈដែលសមត្ថកិច្ចយើងកំពុងល្បាតក៍បើកត្រឡប់ក្រោយវិញ ភ្លាមនោះ ដោយមានការសង្ស័យ លោកអធិការ ជា វាសនា បានខលទៅអោយប៉ុស្ត៍ព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជួយស្ទាក់ ហើយកំលាំងអធិការដ្ឋានបានបើករថយន្តដេញតាមពីក្រោយនិងស្ទាក់ចាប់បាននៅប៉ុស្តិ៍ព្រៃកន្លោង។
ហើយកំលាំងយើងត្រួតពិនិត្យរដ្ឋបាលចំហរបានឃើញមានមនុស្ស៤នាក់ជិះក្នុងរថយន្តនិងមានឃើញគោយន្តកន្រ្តៃយ៍០១គ្រឿង។
ដោយមានការសង្សយ័ក៍បានសួរនាំ ភ្លាមនោះ ជនសង្ស័យទាំង៤នាក់បានសារភាពថាពួកខ្លួនបានលួចគោយន្តកន្រ្តៃយ៍ នៅចំណុចវាលប្រាំងចំងាយប្រហែល២០ម៉ែត្រពីផ្លូវក្រាលគ្រោះក្រហមស្ថិតនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធ៍រៀង។
ជនរងគ្រោះដែលជាម្ចាស់ គោយន្តកន្ត្រៃនោះ ឈ្មោះ «ចាយ ភារម្យ» ភេទ ប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង មុខរបរនគរបាល..។
រីឯជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម:
ទី១៖ ឈ្មោះប៉ិន ឡេ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិថ្មដា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម
ទី២៖ ឈ្មោះ ប៉ុន ទកភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិ ឃំជាមួយគ្នា
ទី៣៖ ឈ្មោះ ហឿន ឌឿនភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
ទី៤៖ ឈ្មោះ ធឿន រ៉ាភេទប្រុសអាយុ22ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា..។
ជនសង្ស័យទាំង០៤នាក់និងរថយន្តសំុំាងយ៉ុងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពោធិ៍ រៀងដើម្បីបន្តនិតិវិធីច្បាប់៕
អត្ថបទដោយ៖ សុវណ្ណាជ រតនា