ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

លោក «យឺត ភារ៉ា» អគ្គនាយកសារព័ត៌មាន «Mekong News».បានទទួលមរណៈភាពហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍នាវេលាយប់មិញនេះ.!

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បើករថយន្តបុកផ្ទប់និងរថយន្តបែនដឹកដីកង់១០ ។
ដែលខូចចតក្នុងយានដ្ឋាន យ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ចាងហ្វាងអ្នកសារព័ត៌មានម្នាក់នៅកន្លែង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅលើដងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង០៨យប់ទី២៣.០៩.២០២១។

ជនរងគ្រោះឈ្មោះ យឺត ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រឿងចក្រដឹកដី និងជាចាងហ្វាងគេហទំព័រ មេគង្គញូ Mekong News មានទីលំនៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង(ស្លាប់)។

 

ប្រភពកន្លែងកើតហេតុបានអោយដឹងថា៖អ្នកបើកបរក្នុងល្បើនលឿនហើយបែកកង់ ក៍ជ្រុលធ្លាក់ផ្លូវ ចូលយានដ្ឋានជួលជុលរថយន្ត បុកផ្ទប់និងរថយន្តបែនដឹកដីកង់១០ដែលខូចចតក្នុងយានដ្ឋាន យ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់នៅកន្លែងតែម្ដង។

ប៉ុន្តែដោយមិនអស់ចិត្តក្រុមគ្រួសារ ក៍ដឹកលោក យឺត ភារ៉ា ទៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ។
លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា៖លោក យឺត ភារ៉ា បានស្លាប់បាត់ទៅហើយទើបក្រុមគ្រួសារដឹកសព ទៅធ្វើបុណ្យនៅផ្ទះឯឃុំមេសរប្រចាន់ តែម្ដងទៅ។

ចំពោះរថយន្តលោក យឺត ភារ៉ា ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល៕

សុវណ្ណរាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *