ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

គ្រឿងចក្រដឹកអាចម៌ដីជាច្រើនវង់នៅស្រុកកំពង់សៀមកំពុងបង្ករឲ្យមានគ្រោះថ្នាក់ ប៉ះពាល់សុខភាព ដល់ពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ និងខូចផ្លូវសាធារណៈ!

(ខេត្តកំពង់ចាម)៖ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧A ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមសុំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្វក្នុងស្រុកកំពង់សៀមមេត្តាជួយមើលគ្រឿងចក្រដឹកដីផងព្រោះថា៖ គ្រឿងចក្រដឹកអាចម៌ដីទាំងនេះដឹកជញ្ជូនគ្មានគ្រប ដណ្តប់អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៍ដីប្រលាក់ពេញផ្លូវ បង្ករឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើតាមដងផ្លូវ ទៀតផង។

ហើយបើភ្លៀងគឺរអិល បើរាំងវិញគឺហ៊ុយមើលផ្លូវមិនឃើញនិងបង្ករឲ្យខូចសុខភាពបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនេះទៀតផង។

ប្រភពបន្តរបង្ហើបប្រាប់ថា៖ ជាពិសេសគ្រឿងចក្រដឹកអាចម៌ដីរបស់លោកម៉ៅ យ៉ុង តែងតែដឹកជញ្ជូនមិនគ្រប ដណ្តប់ ស្បៃ ម៉ុងតង់ អោយបានត្រឹមត្រូវនោះទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមសារព័ត៌មានយើងបានចុះទៅដល់កន្លែងទីតាំងដឹកអាចម៌ដីរបស់លោក«ម៉ៅ យ៉ុង» ឃើញថា ពិតដូចជាពលរដ្ឋរាយការណ៍មែន។

ពាក់ព័ន្ធរឿងដឹកអាចម៌ដីខាងលើម្ចាស់គ្រឿងចក្របានប្រាប់សារព័ត៌មានថា៖ អាចម៍ដីទាំងនេះដឹកអោយលោកអភិបាលស្រុកទេ។

ចំពោះលោករ័ត្ន គឹមហៃ មេឃុំអំពិលបានឲសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះថា៖លោកមិនមែនមិនវិធានការនោះទេ លោកតែងតែមានការនែណាំដល់ម្ចាស់រថយន្តដឹកអាចដីទាំងនោះរហូត តែម្ចាស់គ្រឿងចក្រមិនស្តាប់ទេ។

ចំណែកលោក «ប៊ិន ឡាដា» អភិបាលស្រុកកំពង់សៀមបានអោយសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ចាំលោកសួរទៅលោកមេឃុំសិនបានដឹង។ហើយលោកមិនដែលបានដឹងថា៖មានពលរដ្ឋរាយការណ៍នោះទេ ហើយសូមអោយពលរដ្ឋជួយរាយកាណ៍ទៅគាត់ផង។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការលើគ្រឿងចក្រដឹកអាចម៌ដីទាំងនេះផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *