ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

អបអរសារទរ៖ លោក តេង​ ច័ន្ទណាត​ នឹងត្រូវតែងតាំងជាស្នងការខេត្តសៀមរាប.ជំនួសលោក ទិត្យ ណារ៉ុង!

(សៀមរាប)៖ លោក តេង​ ច័ន្ទណាត​ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ នឹងត្រូវតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ-ណារ៉ុង។

នេះបើតាមការ រៀបរាប់ពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកទី១១.០៩.២០២១នេះ។

ប្រភពដដែលបន្តថា៖ ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ និងនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១.។
ក្រោមវត្តមាននាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *