ព័ត៌មានជាតិ

លោកអ្នកដែលប្រើកម្មវិធី Microsoft Azure គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់

(នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា)៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញ ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យជនខិលខូចចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បាន។

លោក Ariel Zelivansky ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Palo Alto បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់អាចចូលទៅក្នុងផ្នែកមួយចំនួនរបស់គណនីអ្នកប្រើប្រាស់ រាប់បញ្ចូលទាំងកន្លែងផ្ទុកកម្មវិធីដែលគេហៅថា containers នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការជ្រៀតចូលនេះអាចឱ្យជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។

ទោះបីជាពុំទាន់មានការជ្រៀតចូលតាមរយៈភាពចន្លោះប្រហោងនេះក្ដី ក្រុមហ៊ុន Microsoft បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរលេខសម្ងាត់ដើម្បីការពារគណនីរបស់ពួកគេ។ គួររំឭកផងដែរថា កាលពីចុងខែសីហា អ្នកស្រាវជ្រាវក៏បានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទិន្នន័យរបស់អ្នកដទៃបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *