ព័ត៌មានជាតិ

អ្នកស្រី «ជុយ ស៊ីវឡេង» អះអាងថាលោក« សាក់ សាឯម» ធ្វើសំណង់រឹងបំពានលើដី ដែលមានដីការរក្សាការពារ!

(ខេត្តព្រៃវែង)៖ផ្តើមចេញពីការដណ្តើមកាន់កាប់ដីចំណីផ្លូវសាធារណៈមួយកន្លែង តើលោកសាក់ សាឯម អាចជាប់ទោសព្រហ្មទណ្ឌដែរឬទេ?។
ក្នុងនោះដែរ!ដីកំពុងមានទំនាស់នេះមានទំហំ(៥៤* ៥៥)ម៉ែត្រស្ថិតក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ជាមួយគ្នានោះអ្នកស្រី«ជុយ ស៊ីវឡេង» ភេទស្រី អាយុ៥៧រស់នៅក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងបានថ្លែងប្រាប់សារព័ត៌មានថា កាលពីអំឡុងឆ្នាំ២០១៣ នាងខ្ញុំបានទិញដីទំហំ(៥៤*៥៥)ម៉ែត្រពីឈ្មោះពេជ ណៃ ភេទស្រី៧៩ឆ្នាំ ដែលព្រំប្រទល់ខាងជើងជាប់នឹងយាយស្រស់ខាងត្បូងជាប់នឹងចំណីផ្លូវខាងកើតជាប់នឹងផ្លូវរទេះ និងខាងលិចជាប់នឹងគ្រូធី ក្នុងតម្លៃ១៩៤០០ដុល្លារ។

លុះនៅឆ្នាំ២០១៥ ស្រាប់តែលេចមុខលោកសាក់ សាឯម មកកាន់កាប់នៅលើដីចំណីផ្លូវ ថែមទាំងអះអាងថា ខ្លួនឯកសារទិញលក់រឹងមាំទៀតផង។
ដោយសម្លឹងឃើញថា មានគេរំលោភកាន់កាប់ដីចំណីផ្លូវ(ថ្លុក) ដែលនាងខ្ញុំធ្លាប់អាស្រ័យផលបូមទឹកដាក់ស្រែ។

យ៉ាងណាមិញអ្នក«ស្រីជុយ ស៊ីវឡេង» បានប្តឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍តែលោកសាក់ សាឯម នៅតែមិនស្តាប់រហូតដល់នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រៃវែង។


ក្នុងនោះសាលាដំបូងខេត្តព្រៃបានចេញដីការរក្សាការពារឲ្យមកនាងខ្ញុំហើយ ក៍លោក«សាក់ សាឯម» មិនគោរពដីការនោះដែរ ថែមទាំងជីករណ្តៅបុកគ្រឹះចាក់ឈរបេតុងយ៉ាងអនាធិបតេយ្យ។

ម្យ៉ាងវិញទៀតនាងខ្ញុំបានហួសចិត្តនឹងអាជ្ញាធរឃុំ និងស្រុក ដែលមិនចូលអនុវត្តតាមដីការរក្សាការពារ លើការមិនចាត់ចែងលើដីទំហំ(៥៤*៥៥)ម៉ែត្រព្រោះកំពុងមានជម្លោះ។

មិនតែប៉ុណ្ណោះនាងខ្ញុំបានទៅជួបលោកមេឃុំ និងលោកអភិបាលស្រុក សុំកិច្ចអន្តរាគមន៍ ផ្អាកសកម្មភាពរបស់លោកសាក់ សាឯម ក្នុងការធ្វើសំណង់រឹងលើដីកំពុងមានទំនាស់ តែពួកគាត់បានប្រាប់មកនាងខ្ញុំវិញថា រឿងនេះផុតដៃខ្ញុំហើយ។

ជុំវិញនឹងការលើកឡើងខាងលោកសាក់ សាឯម បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា នៅចំណុចដែលកំពុងមានទំនាស់នោះ គឺជារបស់គាត់ និងមានប្លឹងទទួលស្គាល់ពីអាជ្ញាធរទៀតផង។


ប៉ុន្តែលោក«ថឹង សំនាង» មេឃុំកំពង់ពពិល ភ្នាក់ងារសារព័ត៌មានមិនអាចសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកលើ។

ចំពោះលោក «ហ៊ី ធួក» អភិបាលស្រុកពារាំង បានថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា ជម្លោះដីធ្លីរបស់អ្នកស្រីជុយ ស៊ីវឡេង និងលោកសាក់ សាឯម គឺទៅដល់ដៃតុលាការហើយ បើសិនចងដឹងរឿងច្បាស់សួរទៅលោកមេឃុំ

ក្នុងពេលនេះដែរ អង្គភាពសារព័ត៌មាន« ម្ចាស់ទន្លេមេគង្គ» យើងខ្ញុំ.សូមរង់ចាំការបំភ្លឺ២៤ម៉ោង លើ២៤ម៉ោង ក្នុងករណីវិវាទខាងលើ ពីសំណាក់បុគ្គល រឺអជ្ញាធរដែលពាក់ព័ន្ធ ៕

សូមអរគុណ…៚

adm

Leave a Reply

Your email address will not be published. Required fields are marked *