ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ពិតជាល្អណាស់.! សួនច្បារព្រែកតាមាក់ នឹងកែប្រែមុខមាត់ថ្មីដល់បងប្អូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ក្នុងពេលដ៏ឆាប់ខាងមុខនេះ.!

(កណ្តាល)៖ គម្រោងអភិវឌ្ឍន៍សួនច្បារព្រែកតាមាក់ ត្រូវបានបង្ហាញជាសាធារណៈ ជាលើកដំបូងដោយ​វត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម «គង់ សោភ័ណ» អភិបាលខេត្តកណ្តាល ហើយព័ត៌មាននេះពិតជាទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ជាពិសេសអ្នកមានស្រុកកំណើត ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់តែម្តង។

ឯកឧត្តម «គង់ សោភ័ណ» បានបញ្ជាក់នៅលើផេកហ្វេសបុកផ្លូវការកាលពីថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១.. បន្ទាប់ពីបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការស្ថាបនាសួនច្បារ ព្រែកតាមាក់ ដែលមានទីតាំងនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមការបញ្ជាក់របស់អភិបាលខេត្តកណ្តាល គម្រោងសាងសង់សួនច្បារព្រែកតាមាក់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ព្រមទាំងលោកជំទាវ។

សូមជម្រាបជូនថា សួនច្បារព្រែកតាមាក់ នឹងស្ថាបនាឡើងនៅលើផ្ទៃដីទំហំប្រមាណជាង ១ហិកតា ដោយនឹងមានបំពាក់ឧបករណ៍ហាត់ប្រាណ ជាកន្លែងលំហែរកម្សាន្តប្របតាមមាត់ទន្លេ បម្រើជូនសម្រាប់មនុស្សគ្រប់វ័យ រួមទាំងស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែអមសងខាងស្ពានផងដែរ៕

អត្ថបទ៖ សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *