(ភ្នំពេញ) ៖ មនុស្សប្រុសស្រីជាង៥០នាក់ត្រូវបានកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទីតាំងកន្លែងកម្សាន្តយីហោ(ប៊្លូឆីលី)តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV រង្គសាល បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្ត ទទួលភ្ញៀវចូលផឹកសុី រាំរែក ពពាក់ពពួនគ្នាយ៉ាងច្រេីនគុះករ ទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុបជាង៥០នាក់ និងដកហូតវត្ថុតាងជាច្រេីនផងដែរ ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចហេីយ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដេីម្បីធ្វេីតេស្ដរកមេរោគកូវីដ-១៩ និងជម្ងឺបម្លែងថ្មីដែលតា ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ៕
#វិទូរ១៩