ខេត្តត្បូងឃ្មុំ. ក្រោយផ្ទុះរឿងអាស្រូវពេញបណ្ដាញសង្គមហ្វេសប៊ុករឿងបង់លុយចំនួន៧០ម៉ឺនរៀលក្នុង១ខែ ជាថ្នូរនិងមិនចូលធ្វើការ
ឥឡូវលោក លឿង រដ្ឋា អធិការស្រុកអូររាំងឪ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ សម្រេចផ្អាកការងារជាបណ្ដោះអាសន្នហើយ ដោយតម្រូវឱ្យលោក ជាតិ ម៉េងឡាយ អធិការរងស្រុកអូររាំងឪ ជាអធិការស្ដីទី ជំនួស រហូតដល់មានការសម្រេចថ្មី!។
នេះបើយោងតាមលិខិតបង្គាប់ការ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើង កាលពីថ្ងៃទី២២.០៨.២០២១ ការផ្ទេរភារៈកិច្ចលោក លឿង រដ្ឋា ពីអធិការនគរបាលស្រុកអូររាំងឪ យ៉ាងឆាប់រហ័សបែបនេះ។បន្ទាប់ពីមន្ត្រីថ្នាក់ក្រោម បានរិៈគន់ហែកហួរ តាមបណ្ដាញសង្គមហ្វេសប៊ុកឡើងកក្រើក ចំពោះការយកលុយចំនួន៧០ម៉ឺនរៀលក្នុង១ខែ ជាថ្នូរនិងមិនចូលធ្វើការ ដើម្បីយកពេលទៅរកស៊ីក្រៅ។
ដើមហេតុមកពី បុគ្គលដែលពុំសូវចូលធ្វើការនោះ ត្រូវបានលោកស្នងខេត្តត្បូងឃ្មុំ ផ្ទេរភារៈកិច្ចទៅខេត្ត។បណ្ដាលឱ្យរូបគាត់ ខឹងសម្បារជាខ្លាំង រហូតបញ្ចេញប្រតិកម្ម ថា៖ ខ្លួនបង់លុយឱ្យ៧០ម៉ឺនរៀលរាល់ខែ ហេតុអីរាយការណ៍ទៅថ្នាក់លើ ថារូបគាត់មិនចូលធ្វើការ…? មូលហេតុទាំងនេះហើយ បង្កជាបញ្ហារហូតឈានដល់ផ្ទេរភារៈកិច្ចលោក លឿង រដ្ឋា ពីអធិការនគរបាលស្រុកអូររាំងឪ តែម្ដងទៅ៕
ដោយលោក៖ សុវណ្ណរាជ