ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងការឃាត់ខ្លួនជនបរទេសរហូតដល់ជាងជាង១០០នាក់ នៅខុនដូរមួយ ក្នុងករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត.!

ភ្នំពេញ :កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយនិងកម្លាំងកងរាជ អាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារ ខុនដូរមួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រីជាង១០០នាក់ ដោយគេនៅមិនទាន់ បានដឹងថា ជាករណីសង្ស័យពាក់ព័ន្ធទៅ និង ករណីចាប់ជំរិតទារប្រាក់ ឬក៏ជាករណីអ្វីច្បាស់ នៅឡើយទេ? ។

ការចុះបង្ក្រាបនេះដែរ បានធ្វើឡើង កាលពីវេលា ម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ នៅចំណុចអគារខុនដូរ លេខ៩៧ ផ្លូវ ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ទោះជាយ៉ាងណា អ្នកសារព័ត៌មានយើងមិនទាន់ទទួលព័ត៌មានច្បាស់ ពីកងកម្លាំងមានសមត្ថកិច្ចថាជាករណីអ្វីនោះទេ ។ចំពោះព័ត៍មានលម្អិតយ៉ាងណានោះអង្គភាពយើងនឹងផ្សាយនៅពេលក្រោយបន្តទៀត។

បច្ចុប្បន្នជនសង្ស័យដែលជាជនបរទេសសរុបជាង១០០នាក់មានទាំងស្រីនិងប្រុសត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ចូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *