(ខេត្ដកណ្តាល)៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងយ៉ាងដូធ្វើជាមន្ត្រី កុំអាង កុំអឿ កុំអួត ប្រយ័ត្នអស់អាលីង ប៉ុន្តែត្រូវអាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខិតខំប្រឹងប្រែងបម្រើការងារជូនពួកគាត់ឲ្យបានល្អប្រសើរបំផុតលោកថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្តមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀត។ នាឱកាសនោះ លោកអភិបាលខេត្តកណ្តាលរូបនេះបានផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូលចំនួន១២ចំណុចដើម្បីបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖ ទី១-បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ ទី២-ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។ ទី៣-ត្រូវបន្តពង្រឹងនូវរបបប្រជុំ […]
ព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ អភិបាលរងខេត្តព្រៃវែង ចំនួន ១ រូប ជាស្រ្តី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងខេត្តថ្មីនេះគឺលោក ស្រី សេង ទៀង ដែលជាអភិបាលស្រុកពាមរក៍ ត្រូវបានរាជរដ្ឋានភិបាលប្រកាស់តែងតាំងជាអភិបាលរងខេត្តព្រៃវែងថ្មី។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ […]
ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដល