ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចមួយក្រុម បានចុះបំបែកសំបុកគ្រឿងញៀន របស់ស្ទាវៗយ៉ាងអាណាធិបតេយ្យដ៏ធំមួយ នៅខណ្ឌទួលគោក.!

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការ(Comment) ពីប្រជាពលរដ្ឋចូលផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញភ្លាម គឺក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់កម្លាំងប៉ុស្តិ៍ចុះដល់ទីតាំងដើម្បីដោះស្រាយបញ្ហាភ្លាម ជូនប្រជាពលរដ្ឋ និងបំបាត់ភាពសេពសារធាតុញៀនអនាធិបតេយ្យទាំងនេះ ។

​ សមត្ថកិច្ចបានប្រាប់ថា៖ នៅយប់ថ្ងៃទី១៦​ ខែសីហា​ វេលាម៉ោង​ ០៨:២៥នាទី​យប់​ បន្ទាប់ពីទទួលបានការ(Comment) ពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ​ និងអន្តរាគមន៍​ ទីតាំងសង់ខ្ទមអាណាធិបតេយ្យនៅមាត់ប្រឡាយភូមិ៤​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលក្រុមក្មេងស្ទាវសង់សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន​ និងពេលយប់ធ្វើសកម្មភាពលួចនៅពាក់កណ្តាលយប់​ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះដល់ទីតាំងភ្លាម​ ដើម្បីធ្វើការណែនាំអប់រំ​ និងឲ្យក្រុមក្មេងទាំងនោះរុះរើចេញពីតាំងនោះភ្លាម​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *