ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី១៦សីហា ស្អែកនេះ !

(ខេត្តរតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសជូណដំណឹង ពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ស្ថិតនៅក្នុងក្រុងបានលុង និងរដ្ឋបាលខេត្ត ក៏បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលជាមាតាបិតា ឬអាណាព្យាបាលកុមារ និងយុវវ័យទាំអស់ នៅក្នុងក្រុង ត្រូវនាំកូនចៅ ដែលជាកុមារ និងយុវវ័យ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២១ តទៅ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១ និង៣០នាទី ដល់ម៉ោង ៥ល្ងាច នៅវិទ្យាល័យ “សម្តេចឪ សម្តេចម៉ែ” ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ចំពោះការចាក់វ៉ាក់សាំងនេះ ត្រូវភ្ជាប់មកជាមួយ នូវឯកសារ ថតចម្លង រួមមាន៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ប្រសិនបើមាន និងសំបុត្រកំណើត ,សៀវភៅគ្រួសារ ,សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *