ខេត្ដកំពង់ចាម) ៖ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ចំនួន៧គម្រោង ត្រូវបានដាក់ឲ្យដេញថ្លៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោកទុន នេត អភិបាលស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្ម ក្រុមការងារសម្របសម្រួលខេត្ត និងស្រុក ព្រមទាំងតំណាងក្រុមហ៊ុន ទទួលការ ជាច្រើនរូបផងដែរ។
លោកទុន នេត បានសំណូមពរដល់ក្រុមហ៊ុនទទួលការទាំងអស់ ត្រូវគោរព អនុវត្តតាមគោលការណ៍លក្ខណៈបច្ចេកទេស ក្នុងការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ លោកបានលេីកឡេីងទៀតថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ស្រុកស្ទឹងត្រង់ នៅតែបន្តធ្វើការអភិវឌ្ឍន៍ ជាក់ស្ដែងថ្ងៃនេះ គម្រោងមូលនិធិឃុំចំនួន៧គម្រោងត្រូវបានដាក់ឲ្យដេញថ្លៃដើម្បីបន្តអនុវត្តការងារសាងសង់ ក្នុងនោះមាន ៖ ១-ឃុំដងក្តារ ជួសជុលផ្លូវដី ប្រវែង ៣.៨៩០ គ.ម ទទឹងខ្នងលើ៤ម និងសាងសង់លូទោលមុខកាត់០.៨០ម ស្មើ០៣កន្លែង នៅភូមិសន្ទិច និងភូមិតារៀម ។
២-ឃុំទួលព្រះឃ្លាំង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិ ដូនទ័រ។
៣-ឃុំទួលសំបួរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣.៦០ គ.ម ទទឹង៤ម នៅភូមិ ពោន។
៤-ឃុំព្រែកបាក់ ជួសជុលទំនប់ដីប្រវែង ៩៥០ម៉ែត្រ កម្ពស់អតិបរិមា ១១.១៨ម និងសាងសង់លូជ្រុងទ្វារទឹក ៤ម x ១.២ម នៅភូមិ ព្រែកបាក់ ។
៥-ឃុំអារក្សត្នោត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨៧ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិ គីឡូ៧ ។
៦-ឃុំព្រែកបាក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ព្រែកបាក់ ភូមិព្រែកព្រះអង្គ និងភូមិព្រែកកក់។
៧-ឃុំអូរម្លូ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៥៧១ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិខ្ទួយ៤។
ជាមួយគ្នានោះ លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានសំណូមពរដល់បងប្អូនអ្នកទទួលការទាំងអស់ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងក្រេីនរំលឹកដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តគម្រោងឲ្យមានតម្លាភាព និងធ្វើការសាងសង់ គ្រប់សំណង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ ៕