ព័ត៌មានជាតិ

ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្កាជម្ងឺ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម!

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពី ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ជាម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។

ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានជួយឧបត្ថមដល់សាលាស្រុកកំពង់សៀម រួមមាន៖ ម៉ាសចំនួន ៧៥០០ ម៉ាស ទឹកអាកុល ៦០ លីត្រ ដប១០០ មី ៣០កេស និងទឹកបរិសុទ្ធ ១០០កេស។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់បងប្អូនសបុរសជនដែលជួយឧបត្ថម្ភ ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការក៏បានជូនពរ សូមឱ្យបងប្អូនសបុរសជនទាំងអស់ ទទួលបានសេចក្តីសុខ សេចក្តីចំរើន និងសមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាពិសេសត្រូវរួមគ្នាអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ-១៩ នាពេលឆាប់។

សូមជម្រាបថា ក្រុមហ៊ុនសិរីមង្គលប្រាដឺហ៊ុដ មានសេវាកម្មទិញលក់ អចលនទ្រព្យ
-ប្រឹក្សាយោបល់អចលនទ្រព្យ
-គ្រប់គ្រងអភិវឌ្ឍន៍អចលនទ្រព្យ
-សេវាជួយអចលនទ្រព្យ
-សេវាបណ្ដុះបណ្ដាលទូទៅ និងសេវារៀបចំដីធ្លី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *