ព័ត៌មានរាយការណ៍

សេចក្តីបំភ្លឺព័ត៌មាន! របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនសាធារណជនឲ្យបានជ្រាបថា៖

(ខេត្តព្រៃវែង)៖ដោយមានកាយកចិត្តទុកដាក់ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
បានបញ្ជាអោយកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៏ឯក នៅ ហាច ស្នងការរង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក លោកសួន សំអឿន ធ្វើការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម ៖
-នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
សមត្ថកិច្ច បានអញ្ជើញប្រជាពលរដ្ឋចំនួន០២នាក់ (ឈ្មោះឆុន តឹក ភេទប្រុសនិងឈ្មោះ ឡុង ពុធ ភេទប្រុស) ដែលទាំងពីរនាក់បានបំភ្លឺអះអាងថា មានមនុស្សប្រហែល១០នាក់ជួបជុំគ្នា មានបំណងរៀបចំលេងល្បែងប្រជល់មាន់ ប៉ុន្តែពុំសម្រេចដោយសារក្រុមសារព័ត៌មានបានចុះមកដល់ធ្វើការថតផ្សាយផ្ទាល់ ខណៈនោះក្រុមមនុស្សទាំងនោះបានបំបែកគ្នាចេញពីទីតាំងនោះតែម្តង។

-តាមការស្រាវជ្រាវរកឃើញថា កន្លងមក ម្ចាស់ផ្ទះឈ្មោះ ព្រាប សារ៉េត និងប្រពន្ធឈ្មោះ ជា មករា ធ្លាប់បានផ្តល់ទីតាំងលេងល្បែងប្រជល់មាន់ និងអាប៉ោងប្រាកដមែន ហើយម្ចាស់ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង។

-អំឡុងពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ត្រូវបានអ្នកភូមិប្រមាណជា ១០នាក់ ធ្វើការរារាំង ដោយពុំអនុញ្ញាតឲ្យធ្វើការថតរូបភាពសកម្មភាពនោះឡើយ ប៉ុន្តែពុំបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមនោះទេ ។

-ពាក់ព័ន្ធករណីនេះ លោកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញក្រុមអ្នកសារព័ត៌មាន KH PLUS News និងម្ចាស់ផ្ទះមកធ្វើការពន្យល់ណែនាំ សម្របសម្រួល ដោយភាគីទាំងពីរ បានទទួលយកការព្រមព្រៀងសះជា មិនប្រកាន់ជំហរប្តឹងផ្តល់គ្នានោះទេ និងបានធ្វើការសុំទោសគ្នាទៅវិញទៅមកដោយសន្តិវិធី។

-កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តស្រាវជ្រាវករណីខាងលើបន្ថែមទៀត ក្នុងករណីរកឃើញភស្តុតាងអាចដាក់បន្ទុកលើក្រុមអ្នកញៀនល្បែងទាំងនោះ នឹងកសាងសំណុំរឿងតាមនីតិវិធីដើម្បីឈានដល់ការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំងខាងលើ បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែលស៊ីសងបន្តទៀតផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់តែម្តង។

ជុំវិញករណីនេះលោកសួន សំអឿន អធិការស្រុកកំពង់ត្របែកបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះថា៖ កន្លងមកធ្លាប់មានគេលួចជល់មាន់១គូរ២គូរពិតប្រាកដមែន(តែជាលក្ខណៈលួចលាក់ប៉ុណ្ណោះ)។
ហើយក្រុមអ្នកសារព័ត៌មាន បាននិយាយត្រូវរូវគ្នា ដោយស្រុះស្រួលគ្នា បញ្ចប់រឿងថាមិនប្តឹងផ្តល់គ្នាអ្វីទាំងអស់។

លោកសួន សំអឿនអធិការស្រុកកំពង់ត្របែកបន្តទៀតថា៖ ចំពោះអ្នកបើកល្បែងនិងផ្តល់ទីទាំងទាំងនោះត្រូវបានលោកកោះហៅមកធ្វើកិច្ចសន្សាអស់ហើយ។
បើនៅតែហ៊ានល្មើសនិងបំរាមរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទៀតនិងចាត់ការទៅតាមផ្លូវច្បាប់។

ហើយលោកសួន សំអឿនអធិការស្រុកកំពង់ត្របែកបានដាក់បទបញ្ជាឲ្យមន្ត្រីនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសផ្សេងៗឲ្យខាន់តែបាន ជាពិសេសការជួបជុំគ្នា ដើម្បីចូលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕ដោយ៖គីម ហៀប

adm

Leave a Reply

Your email address will not be published. Required fields are marked *